ថ្ងៃ​អង្គារ, ខែ​វិច្ឆិកា 17, 2026

ព័ត៌មានជាតិ

អាជ្ញាធរ​ស្រុក​ឈូក ចុះ​អន្តរាគមន៍​រំដោះ​ទឹក​លិច​ស្រែ និង​ផ្លូវ​ធ្វើដំណើរ ក្រោយ​ប្រជាពលរដ្ឋ​ស្នើសុំ​ជំនួយ​តាម​បណ្តាញ​សង្គម​

ខេត្ត​កំពត​៖ រដ្ឋបាល​ស្រុក​ឈូក បាន​ចុះ​អន្តរាគមន៍ និង​សម្របសម្រួល​ដោះស្រាយ​បញ្ហា​លិចលង់​វាលស្រែ និង​ផ្លូវ​ធ្វើដំណើរ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក ខេត្ត​កំពត ភ្លាមៗ បន្ទាប់​ពី​ទទួលបាន​ការអំពាវនាវ និង​ស្នើសុំ​ជំនួយ​យ៉ាងទទូច​ពី​បងប្អូន​ប្រជាពលរដ្ឋ​តាមរយៈ​បណ្តាញ​សង្គម​។​
​
ការចុះ​អន្តរាគមន៍​នេះ ធ្វើឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​បង្ហោះ​សារ​អំពាវនាវ​សុំ​ឱ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ជួយ​បើក​ផ្លូវទឹក​ហូរ ដើម្បី​រំដោះ​ទឹក​ដែល​កំពុង​លិចលង់​ស្រែចម្ការ និង​ជួយ​សម្រួល​ផ្លូវ​ចេញ​-​ចូល​លំនៅឋាន​របស់​ពួក​គាត់​ឡើង​វិញ​។ ភ្លាមៗ​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ អាជ្ញាធរ​ឃុំ​ឈូក ដោយ​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ស្រុក បាន​ចុះ​ទៅ​ដល់​ទីតាំង​កើតហេតុ​ផ្ទាល់ ដើម្បី​ពិនិត្យ និង​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។​

​ដើមចម​នៃ​បញ្ហា និង​ការរារាំង​ផ្លូវទឹក​
​យោង​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន បានឱ្យដឹងថា បញ្ហា​លិចលង់ និង​ការបិទផ្លូវ​ធ្វើដំណើរ​កើតឡើង​ដោយសារតែ ទំនាស់​គ្រួសារ​រវាង​សាច់ញាតិ​នឹង​សាច់ញាតិ​។​

​ដើមឡើយ ម្ចាស់​ដី​បាន​ចាក់ដី​បំពេញ​ដីស្រែ​ប្រែ​ក្លាយទៅជា​ដី​លំនៅឋាន ហើយ​កន្លងមក អាជ្ញាធរ​ក៏​ធ្លាប់​បាន​ចុះ​សម្របសម្រួល​បញ្ចាប់​បាន​ពីរ​ដង​ហើយ ឱ្យ​មាន​ផ្លូវ​ចេញ​-​ចូល​រួចរាល់​ម្តង​ហើយ​ដែរ​។​
​យ៉ាងណាមិញ ក្រោយមកទៀត នៅពេល​មាន​ជំនន់​ទឹកភ្លៀង​ធ្លាក់​ខ្លាំង ភាគី​ជម្លោះ​បាន​ឈ្លោះប្រកែក​គ្នា​សារជាថ្មី ហើយ​បាន​នាំគ្នា​បិទផ្លូវ​ទឹក​ហូរ ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​ការលិចលង់​ផលដំណាំ និង​បិទផ្លូវ​ធ្វើ​ដំណើរ​នៅក្នុង​ទីតាំង​កើតហេតុ​តែម្តង​។​

​ការរៀបចំ​ដោះស្រាយ និង​ភាពស្មុគស្មាញ​នៃ​ទំនាស់ ប្រភព​ដដែល​បាន​បន្ថែមថា កន្លងមក អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ស្រុក ធ្លាប់បាន​ចុះ​មក​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី និង​ផ្លូវ​ធ្វើ​ដំណើរ​នេះ​ជា​ច្រើនលើក​ច្រើនសារ​រួចមកហើយ ដោយ​បាន​បើកផ្លូវ​ឱ្យ​ពួកគាត់​ធ្វើដំណើរ​ចេញ​-​ចូល​ជា​ធម្មតា​។​

​ទោះជា​យ៉ាងណា មួយ​រយៈពេល​ចុងក្រោយ​នេះ ភាគី​ទំនាស់​ដែល​ជា​សាច់ញាតិ​នឹង​គ្នា បាន​កើត​មាន​ជម្លោះ​សារជាថ្មី និង​មិន​ព្រម​សហការ​ជាមួយ​អាជ្ញាធរ ដោយសារ​តែ​ចិត្ត​ចង់​ចាញ់​ចង់​ឈ្នះ​រៀងៗ​ខ្លួន ដែល​ជាហេតុ​ធ្វើឱ្យ​បញ្ហា​នេះ​នៅតែ​បន្ត​អូសបន្លាយ និង​បង្កើត​ជា​ភាពស្មុគស្មាញ​ដល់​អាជ្ញាធរ​ក្នុង​ការដោះស្រាយ​ទល់នឹង​បច្ចុប្បន្ន​។​

​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​ស្រុក និង​ការអំពាវនាវ លោក សៅ មឿន អភិបាល​ស្រុក​ឈូក បាន​មានប្រសាសន៍​ឱ្យដឹងថា ជម្លោះ​រវាង​បងប្អូន​សាច់ញាតិ​នេះ បាន​បង្ក​ឱ្យ​មាន​ការលិចលង់​ផលដំណាំ និង​បិទផ្លូវ​ធ្វើដំណើរ ដែល​បង្កើត​ជា​ភាពស្មុគស្មាញ​យ៉ាងខ្លាំង​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការចុះ​អន្តរាគមន៍ និង​ដោះស្រាយ​។​

​ជាមួយគ្នានេះ អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​បន្ត​អំពាវនាវ និង​ទទូច​ឱ្យ​ភាគី​ទាំងសងខាង បង្ហាញ​ស្មារតី​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក និង​ផ្តល់​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ឈាន​ទៅរក​ដំណោះស្រាយ​មួយ​ដ៏​សមស្រប និង​បញ្ចប់​ទំនាស់​ដោយ​សន្តិវិធី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *