ថ្ងៃ​អង្គារ, ខែ​វិច្ឆិកា 17, 2026

ព័ត៌មានជាតិ

ពលរដ្ឋ​ភូមិ​ព្រៃ​សំណាង​ក្រោម ស្រុក​ដងទង់ ទទូច​សុំ​អន្តរាគមន៍​ពី​អភិបាល​ខេត្ត​កំពត ក្រោយ​អាជ្ញាធរ​ថ្នាក់ក្រោម​បណ្តែតបណ្តោយ​ឱ្យ​ផ្លូវ​ខូច​ដាច់​ហូរ​ច្រោះ​គ្មាន​លូ​ដាក់​

​កំពត​៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រៃ​សំណាង​ក្រោម ឃុំ​ខ្ជាយ​ខាងជើង ស្រុក​ដងទង់ ខេត្ត​កំពត បាន​ថត​វីដេអូ​បង្ហោះ​និង​សម្ដែង​ការខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន ដែល​ពួកគាត់​ចោទប្រកាន់ថា ពុំ​សូវ​យកចិត្តទុកដាក់​គិតគូរ​ពី​ទុក្ខលំបាក និង​ការ​ប្រឈម​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ ។

​តាមរយៈ​រូបភាព​និង​ព័ត៌មាន​ដែល​បាន​បង្ហាញ ទីតាំង​ផ្លូវលំ​ក្នុង​មូលដ្ឋាន​កំពុង​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ទឹក​ហូរ​ច្រោះ​ដាច់​ជា​រណ្តៅ​ជ្រៅ និង​គ្មាន​ប្រព័ន្ធ​លូបង្ហូរទឹក​ត្រឹមត្រូវ ដែល​បង្ក​ការលំបាក​យ៉ាងខ្លាំង​ដល់​ការធ្វើដំណើរ​ប្រចាំថ្ងៃ​។

​ពលរដ្ឋ​បានលើកឡើង​ដោយ​ភាពឈឺចាប់​ថា​៖ «​គ្រាន់តែ​លូ​ប៉ុន្មាន​កង់​សោះ មិន​ព្រម​ទិញ​ដាក់ជូន​ប្រជាពលរដ្ឋ​ឱ្យ​ពួកគាត់​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​» ហេតុអ្វី​បានជា​អាជ្ញាធរ​និង​ក្រុមការងារ​ពាក់ព័ន្ធ​មិន​ព្រម​អើពើ និង​ដោះស្រាយ​ជូន​ពួកគាត់​?

​ទាក់ទង​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​សំណាង​ក្រោម សូម​លើក​ម្រាមដៃ​ដប់​អំពាវនាវ និង​ស្នើសុំ​យ៉ាងទទូច​ដល់ លោក គឹម បូ​ណា អភិបាល​ស្រុក​ដងទង់ និង ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត មេត្តា​ជួយ​ពិនិត្យ និង​ទិញ​បំពង់​លូ​ដាក់​ជូន​ពួកគាត់​ជាបន្ទាន់ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​បំបាត់​កា​លំបាក​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​រង​ចាំមើល​ចំណាត់ការ​ដ៏​មាន​សេចក្តី​សប្បុរស​ពី​ថ្នាក់ដឹកនាំ​ខេត្ត ក្រោយ​ពី​អាជ្ញាធរ​ថ្នាក់ក្រោម​ហាក់​ខ្វះ​ការយកចិត្តទុកដាក់​ដោះស្រាយ​៕
​លោក អ៊ួ​ង វ៉ឹ​ង​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *