ថ្ងៃ​អង្គារ, ខែ​វិច្ឆិកា 17, 2026

ព័ត៌មានជាតិ

លោក ឆាង ឆៃ អភិបាលស្រុក​ដំណាក់​ចង្អើរ ដឹកនាំ​កងកម្លាំង​ចម្រុះ​ចុះបង្ក្រាប​ទីតាំង​ល្បែង​ជល់​មាន់​ខុសច្បាប់​មួយកន្លែង នៅ​ឃុំ​ពងទឹក​

ខេត្ត​កែប​៖ កងកម្លាំង​ចម្រុះ​ស្រុក​ដំណាក់​ចង្អើរ ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​លោក ឆាង ឆៃ អភិបាល នៃ​គណៈ​អភិបាលស្រុក បាន​ចុះ​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) មួយកន្លែង កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​ភូមិ​អន្ទង់ស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​មាន​ការ​ធ្លាយ​ព័ត៌មាន និង​ការរាយការណ៍​អំពី​សកម្មភាព​បើក​លេង​ល្បែង​ជល់​មាន់​ខុសច្បាប់​នៅ​ទីតាំង​ខាងលើ​អស់​រយៈពេល​ជិត​មួយ​ខែ​កន្លងមក ដែល​បង្ក​ឲ្យមាន​ការរះគន់ និង​ហួសចិត្ត​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។​

​នៅ​ក្នុង​ការចុះ​បង្ក្រាប​នោះ សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការដកហូត និង​ប្រមូល​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួន​នៅ​កន្លែងកើតហេតុ រួមមាន​៖ សង្វៀន​សម្រាប់​ជល់​មាន់ ជញ្ជីង​ថ្លឹង​មាន់ កៅអីអង្គុយ និង​បន្ទះក្តារ ព្រមទាំង​សម្ភារ​ប្រព្រឹត្ត​បទល្មើស​មួយចំនួនទៀត ដើម្បី​យកទៅ​រក្សាទុក និង​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​

​តំណាង​អាជ្ញាធរ​ស្រុក​ដំណាក់​ចង្អើរ​បានបញ្ជាក់​ថា រដ្ឋបាល​ស្រុក​នឹង​បន្ត​ពង្រឹង​ការត្រួតពិនិត្យ ព្រមទាំង​រឹតបន្តឹង​វិធានការ​បង្ក្រាប​ជា​ប្រចាំ​ចំពោះ​រាល់​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ដើម្បី​ធានាឲ្យបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​។​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *