ខេត្តកំពត៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះ បានសម្តែងការអំពាវនាវ និងស្នើសុំយ៉ាងទទូចដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចុះជួយអន្តរាគមន៍សម្របសម្រួលរំដោះទឹកដែលកំពុងលិចលង់ និងជួយបើកផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើរចេញ-ចូលរបស់ពួកគាត់ឡើងវិញ។
យោងតាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា បញ្ហាកើតឡើងដោយសារមានការចាក់ដីបន្ថែមនៅទីតាំងនោះ ដែលជាហេតុធ្វើឱ្យបាត់បង់ផ្លូវទឹកហូរ ហើយនៅពេលមានភ្លៀងធ្លាក់ ទឹកមិនអាចហូរទាន់ ធ្វើឱ្យលិចលង់ដំណាំស្រូវរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ។
គួរបញ្ជាក់ផងដែរថា កាលពីខែមេសា កន្លងទៅ រដ្ឋបាលស្រុកឈូកធ្លាប់បានចុះមកសម្របសម្រួល និងដោះស្រាយបញ្ហានេះម្តងរួចមកហើយ ប៉ុន្តែដោយសារក្រោយមកមានការចាក់ដីបន្ថែមទៀត ទើបបណ្តាលឱ្យកើតមានបញ្ហាលិចលង់ដដែលជាថ្មីបែបនេះ។
ជុំវិញករណីនេះ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដដែល លោក ទូច ស៊ីណា នាយករដ្ឋបាលស្រុកឈូក បានមានប្រសាសន៍ប្រាប់បណ្តាញព័ត៌មានថា លោកនឹងចាត់តាំងមន្ត្រីថ្នាក់ក្រោមឱ្យចុះពិនិត្យ និងតាមដានស្ថានភាពជាក់ស្តែងនៅទីតាំងកើតហេតុភ្លាមៗ។
ភ្លាមៗបន្ទាប់ពីមានការបញ្ជា និងសហការ គេសង្កេតឃើញថាក្រុមការងារ និងមន្ត្រីអាជ្ញាធរបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែង។ ផ្អែកតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងបន្ថែមថា អាជ្ញាធរបានសន្យានឹងរង់ចាំដោះស្រាយបញ្ហានេះជាផ្លូវការនៅថ្ងៃស្អែក។
ប្រជាពលរដ្ឋនៅក្នុងភូមិក្រសាំង សម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធនឹងស្វែងរកដំណោះស្រាយដ៏ល្អ និងប្រកបដោយយុត្តិធម៌ជូនពួកគាត់ ដើម្បបើកផ្លូវទឹកឡើងវិញ ចៀសវាងការលិចលង់ដំណាំស្រូវបន្តទៀត ព្រមទាំងបើកផ្លូវឱ្យពួកគាត់អាចធ្វើដំណើរចេញ-ចូលបានដោយសម្រួលឡើងវិញនាពេលឆាប់ៗនេះ៕