ថ្ងៃ​អង្គារ, ខែ​វិច្ឆិកា 17, 2026

ព័ត៌មានជាតិ

ក្រសួង​ព័ត៌មាន និង​សមាគម AE MSJ រួម​គ្នា​ជំរុញ​ការគោរព​ក្រមសីលធម៌ និង​ការទទួលខុសត្រូវ​វិជ្ជាជីវៈ​សារព័ត៌មាន​ក្នុង​យុគសម័យ​ឌីជីថល​

ភ្នំពេញ​៖ វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា​ស្តីពី «​ការលើកកម្ពស់​ការទទួល​ខុស​ត្រូវ​វិជ្ជាជីវៈ​សារព័ត៌មាន ការគោរព​ក្រមសីលធម៌ និង​ការអនុវត្ត​ច្បាប់​ក្នុង​យុគសម័យ​ឌីជីថល​» ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៦ បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ និង​អ្នកសារព័ត៌មាន​សរុប​ជាង ៧០០​នាក់​។​

​សិក្ខាសាលា​នេះ រៀបចំ​ឡើង​នៅ​ទីស្តីការ​ក្រសួង​ព័ត៌មាន ដោយ​សមាគម​សារព័ត៌មាន​អេឡិចត្រូនិក (MSJ) សហការ​ឧបត្ថម្ភ​គាំទ្រ​ដោយ​ក្រុមហ៊ុន CHANGAN AUTO CAMBODIA និង​មជ្ឈមណ្ឌល តោន និង​បាញ់ថ្នាំ​ទំនើប PREMIUM BODY SHOP ក្នុង​គោលបំណង​ផ្តល់​ចំណេះដឹង បទពិសោធន៍ និង​ពង្រឹង​សមត្ថភាព​ដល់​អ្នកសារព័ត៌មាន ឱ្យ​បំពេញ​ការងារ​ស្របតាម​ច្បាប់ ក្រមសីលធម៌​វិជ្ជាជីវៈ និង​រួមចំណែក​លើកកម្ពស់​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន និង​ជា​ពិសេស​សមាគម​សារព័ត៌មាន​អេឡិចត្រូនិក MSJ ដែល​បាន​សហការ​គ្នា​រៀបចំ​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង ដើម្បី​ជា​កន្លែង​សិក្សា ផ្លាស់ប្តូរ​បទពិសោធន៍ និង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​សារព័ត៌មាន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា សិក្ខាសាលា​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់ ដោយ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​គុណភាព​សារព័ត៌មាន កិត្តិយស​របស់​អ្នកសារព័ត៌មាន សិទ្ធិ​របស់​ប្រជាពលរដ្ឋ និង​ការកសាង​ទំនុកចិត្ត​ពី​សាធារណជន​។ ឯកឧត្តម​បាន​លើកឡើង​ថា ការជួបជុំ​គ្នា​នេះ មិនមែន​ត្រឹមតែ​ពិភាក្សា​អំពី​អ្វី​ដែល​អ្នកសារព័ត៌មាន​អាចធ្វើ​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តោត​លើ​អ្វី​ដែល​គួរ​អនុវត្ត ការប្រុងប្រយ័ត្ន និង​ការប្រើប្រាស់​សិទ្ធិសេរីភាព​សារព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ​ខ្ពស់​។​

​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៃ​វគ្គ​បណ្តុះបណ្តាល សិក្ខាកាម​បាន​ចូលរួម​សិក្សា ពិភាក្សា និង​ស្វែងយល់​ស៊ីជម្រៅ​លើ​គោលការណ៍​សំខាន់ៗ រួមមាន​៖
​ការពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ និង​ការគោរព​ច្បាប់ ព្រមទាំង​ក្រមសីលធម៌​សារព័ត៌មាន​ក្នុង​បរិបទ​ឌីជីថល​។​

​ការយល់ដឹង​ពី​បញ្ហា​ប្រឈម​នៃ​ព័ត៌មាន​ក្លែងក្លាយ ក្រោម​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល និង​បញ្ញា​សិប្បនិម្មិត (AI)​។​
​ការពង្រឹង​ជំនាញ​ក្នុង​ការស្វែងរក ពិនិត្យ​ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​ភាពត្រឹមត្រូវ​នៃ​អង្គហេតុ មុន​នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​សង្កត់ធ្ងន់ថា ក្នុងសម័យ​កាល​ដែល​ព័ត៌មាន​អាច​ចែកចាយ​ទៅកាន់​សាធារណជន​បាន​យ៉ាង​ឆាប់រហ័ស ការផ្ទៀងផ្ទាត់​អង្គហេតុ និង​ការ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ គឺជា​កត្តា​កូនសោ​ក្នុង​ការធានា​ភាពជឿ​ទុកចិត្ត​។ អ្នកសារព័ត៌មាន​ត្រូវ​បន្ត​អភិវឌ្ឍ​សមត្ថភាព និង​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ធានា​ថា​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​មាន​ភាពត្រឹមត្រូវ ច្បាស់លាស់ និង​បម្រើ​ផលប្រយោជន៍​ពិតប្រាកដ​របស់​សាធារណជន​។​

​វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់​ក្នុង​វិស័យ​សារព័ត៌មាន ជំរុញ​ការអនុវត្ត​តួនាទី​ដោយ​ការទទួលខុសត្រូវ និង​រួមចំណែក​លើកកម្ពស់​កម្រិត​គុណភាព ក៏ដូចជា​ទំនុកចិត្ត​របស់​សាធារណជន​មកលើ​វិស័យ​សារព័ត៌មាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕
​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *