ខេត្តកំពត៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ព្រមទាំងការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់រដ្ឋបាលខេត្តកំពត នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋចំនួន ៤២៥គ្រួសារ ស្មើនឹង ៥៨២ក្បាលដី ដែលរស់នៅក្នុងភូមិចំនួន ៧ នៃស្រុកជុំគិរី។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅបរិវេណសាលាស្រុកជុំគិរី។
យោងតាមរបាយការណ៍របស់ លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ភូមទាំង៧ ដែលទទួលបានបណ្ណកម្មសិទ្ធិពេលនេះ រួមមាន៖
ឃុំស្នាយអញ្ជិត៖ ភូមិដំណាក់ឈើក្រំ និងភូមិព្រៃឃ្ជាយ ឃុំត្រពាំងរាំង៖ ភូមិត្រពាំងវែង ឃុំស្រែចែង៖ ភូមិស្រែចែង ឃុំជំពូវន្ត៖ ភូមិកណ្តាល ភូមិមនោណុប និងភូមិឈើទាល ។
លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា កិច្ចការងារចុះបញ្ជីដីធ្លីនេះសម្រេចទៅបានដោយរលូន គឺអាស្រ័យលើការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែផ្តល់នូវការគាំទ្រទាំងថវិកា សម្ភារៈ និងបច្ចេកទេស ដើម្បីជំរុញការចេញបណ្ណជូនពលរដ្ឋឱ្យបានឆាប់រហ័ស។
មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានគូសបញ្ជាក់ថា លើក្បាលដីប៉ាន់ស្មានសរុបប្រមាណ ៧៨៤ ០៦៤ក្បាលដី ទទូទាំងខេត្ត ក្រុមការងារជំនាញបានវាស់វែងរួចរាល់ និងបានចែកបណ្ណកម្មសិទ្ធិជូនដល់ដៃប្រជាពលរដ្ឋបានប្រមាណ ៦២៣ ៧២៤បណ្ណ ហើយ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា , រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដីធ្លី «គោលនយោបាយចាស់ សកម្មភាពថ្មី» ដើម្បីពន្លឿនការចេញបណ្ណជូនពលរដ្ឋ ធានាឱ្យប្រជាពលរដ្ឋមានសិទ្ធិកាន់កាប់ ប្រើប្រាស់ស្របច្បាប់ និងទាញយកផលប្រយោជន៍សេដ្ឋកិច្ចពីដីធ្លីរបស់ខ្លួន ព្រមទាំងជាការរួមចំណែកកាត់បន្ថយ និងឈានទៅបញ្ចប់វិវាទដីធ្លីទាំងស្រុងនៅមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិទាំងអស់ ត្រូវចេះថែរក្សាការពារឱ្យបានគត់មត់ និងៀសវាងកុំឱ្យមានការបង្កវិវាទដីធ្លីឡើងវិញ ព្រោះបណ្ណនេះត្រូវបានឯកភាពទទួលទុករួចរាល់អស់ហើយ មុនពេលរដ្ឋរៀបចំចេញជូន។
ជាមួយគ្នានោះ អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ កំពុងបន្តខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីពន្លឿនការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលនៅសេសសល់ដទៃទៀត ឱ្យបានរួចរាល់ជាស្ថាពរនៅត្រឹមចុងឆ្នាំ២០២៦ ខាងមុខនេះស្របតាមផែនការដែលបានគ្រោងទុក៕