នៅក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងស្រុកកុះណើត និងដើរកម្សាន្តនៅខេត្តកំពត បានសំដែងនូវសេចក្តីសប្បាយរីករាយប្រកបដោយមោទកភាពបំផុត ចំពោះការអភិវឌ្ឍ រីកចម្រើននៅក្នុងមូលដ្ឋានរបស់ខេត្ត ពិសេសសមិទ្ធផលទេសចរណ៍ជាច្រើន ដែលបាន និងកំពុងអន្ទងចិត្ត និងបេះដូងពួកគេ ឲ្យចង់មកលេងកំពត ម្ដងហើយម្ដងទៀត។
ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរមកពីតាមបណ្តារាជធានីខេត្ត បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយនិងត្រេកអរបំផុតដែលបានមកលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យទាននៅការវត្តអារាមនានា ពិសេសបានមកឃើញការផ្លាស់ប្ដូររីកចម្រើន នៅតាមមូលដ្ឋាន ក៏ដូចជាក្រុងកំពត ដែលជាដង្ហើមសេដ្ឋកិច្ច និងជាបេះដូងទេសចរណ៍របស់ខេត្ត ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរយ៉ាងច្រើនកុះករ បាននាំគ្នាធ្វើបុណ្យ នៅតាមវត្តអារាម និងដើរកំសាន្តតាមរមណីយដ្ឋាននានាទូទាំងខេត្តកំពត បង្គរឲ្យមានភាពមមាញឹកក្នុងការធ្វើចរាចរណ៍ពិសេសក្នុងក្រុងកំពត ប៉ុន្តែដោយមានការយកចិត្តទុកដាក់និងជួយសម្រួលសណ្ដាប់ធ្នាប់ចរាចរណ៍ ពីកម្លាំងស្នងការដ្ឋាន ការធ្វើចរាចរណ៍នៅក្នុងក្រុង ពិសេសចំណុចគល់ស្ពានថ្មី ទាំងត្រើយខាងលិច និងក្រើយខាងកើត មិនមានការកកស្ទះឡើយ។
ដោយឡែកសម្រាប់សេវាទេសចរណ៍ផ្សេងៗនៅទូទាំងខេត្តមានភាពល្អប្រសើរ មិនមានអ្វីខុសប្រក្រតី គួរឲ្យកត់សម្គាល់ទេ។ ក្នុងនោះសេវាស្នាក់នៅ ក៏ត្រូវបានកក់ស្ទើរពេញអស់ដែរ លើកលែងតែផ្ទះសំណាក់នៅជាយក្រុង។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ដោយសារតែខេត្តកំពតមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស មានសមិទ្ធផលទេសចរណ៍ថ្មីៗ ពិសេសរូបសំណាកបាត់ដៃសុភមង្គលដែលទើបសាងសង់ហើយ បានជំរុញកំណើនលំហូរភ្ញៀវ ឲ្យមកលេងក្រុងកំពតកាន់តែច្រើននៅក្នុងឱកាសបុណ្យភ្ជុំ៕