ថ្ងៃ​អង្គារ, ខែ​វិច្ឆិកា 17, 2026

ព័ត៌មានជាតិ

ខេត្ត​កែប​ទទួលបាន​ភ្ញៀវទេសចរ​ជាង ១០​ម៉ឺន​នាក់ កើន​ឡើង​ជាង ១៦% ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ៣​ថ្ងៃ​

​ខេត្ត​កែប​៖ ក្នុង​រយៈពេល ៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៦ នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ខេត្ត​កែប​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​សម្រាកលំហែ​កម្សាន្ត​តាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា​សរុប​ចំនួន ១០៥,៥៦១​នាក់ ដែល​តំណាងឱ្យ​ការកើនឡើង ១៦,១៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៥​។​

​យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប ស្ថានភាព​នៃ​ចំនួន​ភ្ញៀវទេសចរ​មាន​សន្ទុះ​ខ្លាំង​ដូចខាងក្រោម​៖
​ភ្ញៀវទេសចរ​ជាតិ​៖ មាន​ចំនួន ១០៥,១៤០​នាក់ កើនឡើង ១៤,៧៨៦​នាក់ ស្មើនឹង ១៦,៣៦%​។​

​សន្តិសុខ និង​សណ្តាប់ធ្នាប់​៖ ស្ថានភាព​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា ត្រូវបាន​រក្សា​បាន​យ៉ាង​ល្អប្រសើរ ដែល​បង្ក​លក្ខណៈ​ងាយស្រួល និង​ផ្តល់​ភាពកក់ក្តៅ​ជូន​ភ្ញៀវទេសចរ​។​

​តួលេខ​ដ៏​មាន​សទិ្ធ​ផល​នេះ​បាន​បញ្ជាក់ពី​ភាពទាក់ទាញ​ខ្លាំង​ឡើង​ជា​បន្តបន្ទាប់​នៃ​ខេត្ត​កែប ក្នុងនាម​ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ទាន​ជាតិ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *