ថ្ងៃ​អង្គារ, ខែ​វិច្ឆិកា 17, 2026

ព័ត៌មានជាតិ

​ប្រធានកិត្តិយស​សាខា​សមាគមនារី​ខេត្ត​កំពត​លើកទឹកចិត្ត​សមាជិកា​ឱ្យ​បន្ត​ចូលរួម​រក្សា​សន្តិភាព​និង​ស្ថិរភាព​សង្គម​

លោកជំទាវ ហ៊ុន ចាន់​ធី ម៉ៅ​ធនិន ប្រធានកិត្តិយស​សាខាសមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​កំពត បាន​លើកទឹកចិត្ត​ដល់​សមាជិកា​ដែល​ជា​អតីត​មន្ត្រីរាជការ​និវត្តន៍ ឱ្យ​បន្ត​ចូលរួម​ថែរក្សា​សន្តិភាព ស្ថិរភាព​សង្គម និង​ចែករំលែក​បទពិសោធន៍​ល្អៗ​ដល់​នារី​ជំនាន់​ក្រោយ ខណៈ​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​បន្ត​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ និង​ជីវភាព​របស់​អតីត​មន្ត្រីរាជការ​ ។

​ការលើកឡើង​របស់​លោក​ជំទាវ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិកា​សាខាសមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​កំពត ដែលជា​អតីត​មន្ត្រីរាជការ​ចូល​និវត្តន៍ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ នា​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២៦ នៅ​សាលសន្និសីទ​បូកគោ ខេត្ត​កំពត ដោយ​មាន​សមាជិកា​ចូលរួម​ជាង ៧០​នាក់ លោកជំទាវ ហ៊ុន ចាន់​ធី ម៉ៅ​ធនិន បាន​មានប្រសាសន៍ថា ការជួបជុំ​នាពេលនេះ គឺជា​ការបង្ហាញ​នូវ​ការ​នឹករលឹក ការគោរព និង​ការដឹងគុណ​ចំពោះ​សមាជិកា​ដែល​បាន​ចំណាយ​ពេលវេលា​ពេញ​មួយជីវិត​ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន​នៅ​មូលដ្ឋាន ព្រមទាំង​បាន​ចូលរួមចំណែក​ក្នុង​ការកសាង​សង្គម សេដ្ឋកិច្ច និង​ថែរក្សា​សន្តិភាព ស្ថិរភាព ដើម្បីឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​សុខសាន្ត និង​សុភមង្គល​។​

​លោកជំទាវ​បានបញ្ជាក់​ថា បទពិសោធន៍ ការលះបង់ និង​ស្នាដៃ​របស់​អតីតមន្ត្រី​រាជកា​រទាំង​នេះ គឺជា​គំរូ​ដ៏​មាន​តម្លៃ​សម្រាប់​នារី​ជំនាន់​ក្រោយ ក្នុង​ការរៀនសូត្រ និង​បន្ត​ចូលរួម​បម្រើ​សង្គម​។ ទន្ទឹមនឹងនេះ លោកជំទាវ​ក៏បាន​លើកទឹកចិត្ត​ដល់​សមាជិកា​ទាំងអស់​ឱ្យ​បន្ត​រក្សា​ទំនាក់ទំនង និង​ចែករំលែក​បទពិសោធន៍​ល្អៗ ដើម្បី​រួមចំណែក​ក្នុង​ការថែរក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នៅក្នុង​សហគមន៍​។ ជាមួយគ្នានេះ លោកជំទាវ​បាន​ស្នើ​ឱ្យ​សមាជិកា​ដែល​មាន​បញ្ហា​សុខភាព ឬ​ជីវភាព​រស់នៅ ឲ្យ​ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​អាច​ពិនិត្យ​លទ្ធភាព​ចូលរួម​ជួយ​ឧបត្ថម្ភ និង​ចែករំលែក​ការលំបាក​បាន​ទាន់ពេលវេលា​។ លោកជំទាវ​បាន​លើកឡើង​ថា រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត​កំពត តែង​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ក្រុមគ្រួសារ​និវត្តន៍​ជន និង​អតីតយុទ្ធជន​។​

​ក្នុងឱកាស​នោះ លោកជំទាវ ហ៊ុន ចាន់​ធី ម៉ៅ​ធនិន ក៏​បាន​នាំយក​អំណោយ និង​ថវិកា​ជូន​ដល់​សមាជិកា​ម្នាក់ៗ ដោយ​ក្នុង​មួយរូប ទទួលបាន​អង្ករ​២០​គីឡូក្រាម សារុង​១ មី​សួរ​១​កញ្ចប់ មី​១​កេស និង​ថវិកា​៥​ម៉ឺន​រៀល ដើម្បី​ជា​ការចែករំលែក និង​លើកទឹកចិត្ត​ដល់​អតីត​មន្ត្រីរាជការ​ដែល​ធ្លាប់បាន​ចូលរួម​បម្រើ​ជាតិ និង​ប្រជាជន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *