ថ្ងៃ​អង្គារ, ខែ​វិច្ឆិកា 17, 2026

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​មន្ទិលសង្ស័យ​លើ​សកម្មភាព​កាយ​ដី​ភ្នំ​នៅ​ស្រុក​ដងទង់ ខណៈ​ភាគី​ពាក់ព័ន្ធ​អះអាងថា​ជា «​ក្រុម​ពិសេស​» ធ្វើ​ផ្លូវ​ជូន​ពលរដ្ឋ​

​ខេត្ត​កំពត​៖ សកម្មភាព​កាយ និង​ឈូសឆាយ​ដី​ភ្នំ​មួយកន្លែង ស្ថិតនៅក្នុង​ភូមិ​ខ្នាច​ប្រិយ ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ខេត្ត​កំពត កំពុង​រង​ការរិះគន់ និង​បង្កើត​ជា​មន្ទិលសង្ស័យ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ក្រុម​អ្នករកស៊ី​គ្រឿងចក្រ​ក្នុង​មូលដ្ឋាន ជុំវិញ​ភាពស្របច្បាប់​នៃ​សកម្មភាព​អាជីវកម្ម​មួយ​នេះ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បានឱ្យដឹងថា សកម្មភាព​កាយ​ដី​ភ្នំ​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដើម្បី​ដឹក​ជញ្ជូន​យកទៅ​លក់​បន្ត​នោះ ត្រូវបាន​ក្រុម​អ្នក​កាយ​ដី​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគេ​ជា «​ក្រុម​ពិសេស​» ដោយ​បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​ខេត្ត​កំពត​មក​ប្រើប្រាស់ និង​បញ្ជាក់​ថា សកម្មភាព​កាយ​ដី​នេះ​គឺ​ដើម្បី «​យក​ទៅ​ធ្វើ​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​»​។​

​ករណី​នេះ​បាន​បង្កើត​ជា​មន្ទិល និង​សំណួរ​ចោទ​ដោល​ជាច្រើន​ពី​មហាជន​៖
១. តើ​សកម្មភាព​កាយ​ដី​ភ្នំ​នេះ​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​កម្រិតណា​?
២. តើ​អាជ្ញាធរ​ថ្នាក់​ស្រុក​មាន​សិទ្ធិ​អំណាច​តាម​ផ្លូវច្បាប់ ក្នុង​ការចេញ​អាជ្ញាប័ណ្ណ ឬ​លិខិតអនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​កាយ​ដីភ្នំ ជំនួស​ក្រសួង​រ៉ែ និង​ថាមពល ឬ​រដ្ឋបាល​ខេត្ត​ដែរ​ឬទេ​?
៣. ប្រសិនបើ​ការកាយ​ដី​នេះ​ធ្វើឡើង​ដើម្បី​ស្ថាបនា​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​មែន តើ​ភាគី​ពាក់ព័ន្ធ​បាន​ស្នើសុំ​កញ្ចប់​ថវិកា​រដ្ឋ ឬ​ធ្វើ​ឡើង​ដោយ​ឥតគិតថ្លៃ​? ឬ​មួយ​ក៏​ជាការ​កេងចំណេញ​ផលប្រយោជន៍​ពី​ធនធានធម្មជាតិ​របស់​រដ្ឋ ក្រោមរូបភាព «​កន្ទេល​ធំ​ប្រឡំ​ដេក​»?

​ទិដ្ឋភាព​ផ្លូវ​ច្បាប់​ស្តី​ពី​ធនធាន​រ៉ែ​៖
​យោងតាម ច្បាប់​ស្តីពី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការជីក កាយ ឬ​ដឹក​ជញ្ជូន​ដី ថ្ម ខ្សាច់ (​រ៉ែ​សំណង់​) ដើម្បី​ធ្វើ​អាជីវកម្ម ទាមទារ​ឱ្យមាន «​អាជ្ញាប័ណ្ណ​អណ្តូងរ៉ែ​បើក និង​ការដ្ឋាន​វាយ​ថ្ម​» ដែល​ចេញ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល ឬ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត (​ទៅតាម​ទំហំ​ដែន​សមត្ថកិច្ច​ដែល​ច្បាប់​បាន​កំណត់​)​។​

​អាជ្ញាធរ​ថ្នាក់​ស្រុក ឬ​ឃុំ​-​សង្កាត់ គ្មាន​សមត្ថកិច្ច ក្នុង​ការចេញ​អាជ្ញាប័ណ្ណ ឬ​លិខិតអនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​រ៉ែ​ឡើយ​។ លើសពីនេះ រាល់​ការកាយ​ដីភ្នំ ឬ​ដី​សាធារណៈ​របស់​រដ្ឋ ទោះជា​ស្ថិតក្រោម​ហេតុផល​អភិវឌ្ឍន៍​មូលដ្ឋាន​ក៏​ដោយ ក៏​ត្រូវតែ​មាន​ការសិក្សា​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន និង​មាន​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​ក្រសួង​-​ស្ថាប័ន​ជំនាញ​ផងដែរ​។ រាល់​សកម្មភាព​ជីក​យក​ធនធាន​រ៉ែ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ ត្រូវ​ចាត់ទុក​ជា​បទល្មើស​រ៉ែ​ខុសច្បាប់​។​

​ជុំវិញ​ការចោទប្រកាន់ និង​មន្ទិលសង្ស័យ​ខាងលើ អង្គភាព​សារព័ត៌មាន​យើង​មិន​ទាន់​អាច​សុំ​ការបំភ្លឺ​ពី​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ឬ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពត​បាន​នៅឡើយ​ទេ ដោយសារ​មន្ត្រី​មួយចំនួន​ជាប់រវល់​ប្រជុំ និង​មួយចំនួនទៀត​កំពុង​អវត្តមាន​ក្នុង​បេសកកម្ម ឬ​ធ្វើ​ដំណើរ​ទៅ​វត្ត​អារាម ក្នុងឱកាស​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​។​

​អង្គភាព​សារព័ត៌មាន​យើង រង់ចាំ​ទទួល​ការបំភ្លឺ និង​បកស្រាយ​ជានិច្ច​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ រួម​ទាំង​រដ្ឋបាល​ខេត្ត​កំពត និង​មន្ទីរ​ជំនាញ ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​របស់​សាធារណជន និង​ផ្តល់​ព័ត៌មាន​ប្រកបដោយ​តុល្យភាព តម្លាភាព និង​យុត្តិធម៌ ៕
​ភាព​និង​អត្ថបទ​លោកឈិត​ភារម្យ​
​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *