ថ្ងៃ​អង្គារ, ខែ​វិច្ឆិកា 17, 2026

ព័ត៌មានជាតិ

កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង​នៅ​ស្រុក​ជុំ​គី​រី រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ជុំវិញ​បញ្ហា​ក្លិនស្អុយ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ផ្លូវដង្ហើម​

ខេត្ត​កំពត​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្ត​កំពត បាន​សម្តែង​ការព្រួយបារម្ភ និង​អំពាវនាវ​យ៉ាងទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​ជួយ​អន្តរាគមន៍​លើ​ករណី​ក្លិនស្អុយ​សាយភាយ​ចេញពី​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង​នៅក្នុង​មូលដ្ឋាន ដែល​បាននិងកំពុង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការរស់នៅ និង​សុខភាព​របស់​ពួកគេ​។​

​យោងតាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​-​ឃុំ​ខាងលើ បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ទី ២៧ ខែ​កញ្ញា ឆ្នាំ ២០២៦ ថា កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ ត្រូវបាន​គេ​ស្គាល់​ថា​ជា​កសិដ្ឋាន​របស់​ក្រុមហ៊ុន លោក​ឧកញ៉ា ម៉ុង រិទ្ធី​។ ចាប់តាំងពី​កសិដ្ឋាន​មួយ​នេះ​ចាប់ផ្តើម​ដំណើរការ​មក បាន​បញ្ចេញ​ក្លិនស្អុយ​អាក្រក់​សាយភាយ​ចូលទៅ​ក្នុង​ភូមិ និង​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​។ បញ្ហា​នេះ​បាន​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​ក្មេងៗ​តូចៗ ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់​ដោយ​ជំងឺ​ផ្លូវដង្ហើម​។​

​ដោយសារ​មិន​អាច​ទ្រាំទ្រ​នឹង​ផលប៉ះពាល់​នេះ​បន្ត​ទៀត​បាន ប្រជាពលរដ្ឋ​បាន​ទទូច​សុំ​យ៉ាងទទូច​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ចាប់ពី​ថ្នាក់​ភូមិ ឃុំ ស្រុក រហូតដល់​ថ្នាក់​ខេត្ត ជាពិសេស​គឺ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត សូម​ចុះ​ពិនិត្យ ធ្វើ​អធិការកិច្ច និង​មាន​វិធានការ​បច្ចេកទេស​កែលម្អ​ជា​ប្រញាប់ ដើម្បី​ទប់ស្កាត់​ការ​សាយភាយ​ក្លិនស្អុយ​ចេញពី​កសិដ្ឋាន​នេះ ជៀសវាង​ការប៉ះពាល់​ដល់​សុខភាព​សាធារណៈ​តទៅទៀត​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ អង្គភាព​សារព័ត៌មាន​យើង​មិន​ទាន់​អាច​សុំ​ការបកស្រាយ ឬ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន ឬ​ម្ចាស់​កសិដ្ឋាន​បាន​នៅឡើយ​ទេ ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​។
​អង្គភាព​យើង​រង់ចាំ​ទទួល​ការបំភ្លឺ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​ឆ្លុះបញ្ចាំង​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយ​តម្លាភាព​។​

​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *