ខេត្តកែប៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកដំណាក់ចង្អើរ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានរាយការណ៍អំពីសកម្មភាពលួចកាប់ឆ្ការ ព្រមទាំងជីកក្រវាត់ព្រំ (ជីកគិញ) រំលោភយកដីព្រៃលិចទឹក ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ស្ថិតនៅចំណុចក្បែរកោះស្ករ ក្នុងភូមិទួលស្រងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា ដីព្រៃលិចទឹកនៅតំបន់នោះ គឺជាជម្រកដ៏សំខាន់សម្រាប់ពូជមច្ឆជាតិគ្រប់ប្រភេទជ្រកកោន និងបន្តពូជ។ ប៉ុន្តែបច្ចុប្បន្ន គេបានសង្កេតឃើញសកម្មភាពទន្ទ្រានយ៉ាងអនាធិបតេយ្យ ដោយមានបុគ្គលឈ្មោះ «ពូសាន» ត្រូវបានគេស្គាល់ថាជាអ្នកដឹកនាំកម្លាំងកម្មករ ចុះទៅកាប់ឆ្ការដើមព្រៃ និងជីកក្រវាត់ព្រំដី ដើម្បីកាន់កាប់ធ្វើជាកម្មសិទ្ធិឯកជន។
ចំពោះមុខសកម្មភាពបំផ្លាញទ្រព្យសម្បត្តិជាតិបែបនេះ មហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលើកជាសំណួរដោយមន្ទិលសង្ស័យថា៖ «តើអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធបានជ្រាបព័ត៌មាននេះដែរឬទេ? ឬមួយបានជ្រាបហើយ ប៉ុន្តែនៅតែបន្តធ្វើព្រងើយកន្តើយ រក្សាភាពស្ងៀមស្ងាត់?»
តាមរយៈករណីនេះ ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរ និងការអំពាវនាវសំខាន់ៗដូចខាងក្រោម៖
អំពាវនាវដល់ថ្នាក់ដឹកនាំ៖ ស្នើសុំយ៉ាងទទូចជូន ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាចុះពិនិត្យ និងមានវិធានការផ្ទាល់លើករណីនេះ។
វិធានការទប់ស្កាត់៖ ស្នើឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប ព្រមទាំងអាជ្ញាធរស្រុកដំណាក់ចង្អើរ ចុះស្រាវជ្រាវ ស្វែងរកមុខសញ្ញា និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានទាន់ពេលវេលា។
គោលបំណង៖ ដើម្បីការពារព្រៃលិចទឹក ជម្រកមច្ឆជាតិ និងរក្សាដីសាធារណៈរបស់រដ្ឋឱ្យបានគង់វង្សសម្រាប់ផលប្រយោជន៍រួម។
ប្រជាពលរដ្ឋរង់ចាំមើលវិធានការក្តៅ និងការចុះអន្តរាគមន៍ពីសំណាក់អាជ្ញាធរ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភ និងបញ្ឈប់សកម្មភាពរំលោភបំពាននេះជាបន្ទាន់៕