ថ្ងៃ​អង្គារ, ខែ​វិច្ឆិកា 17, 2026

ព័ត៌មានជាតិ

​អាជ្ញាធរ​ស្រុក​កំពង់ត្រាច ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ឧបត្ថម្ភ​ជូន​មេឃុំ​ដំណាក់​កន្ទួត​ខាងជើង បន្ទាប់​ពី​ត្រឡប់មក​ពី​ព្យាបាល​ជំងឺ​នៅ​វៀតណាម​

កំពត​៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២៦ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច អមដំណើរ​ដោយ​លោក​អភិបាលរង​ស្រុក និង​ក្រុមការងារ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ដោយ​ផ្ទាល់​ជូន​ចំពោះ លោក ព្រំ អ៊​ន មេឃុំ​ដំណាក់​កន្ទួត​ខាងជើង ដល់​ផ្ទះ​របស់​លោក​ដែល​ស្ថិតនៅ​ភូមិ​អូរ​ពពូល ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត បន្ទាប់ពី​លោក​ទើបតែ​បាន​បញ្ចប់​ការ​សម្រាក​ព្យាបាល​ជំងឺ និង​ត្រឡប់​មកពី​ប្រទេស​វៀតណាម​វិញ​។​

​ក្នុងឱកាស​សំណេះសំណាល​ដ៏​មាន​អត្ថន័យ​នោះ លោក​អភិបាលស្រុក​បាន​សម្តែង​នូវ​ក្ដីបារម្ភ និង​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​សុខភាព​របស់​លោក​មេឃុំ និង​ក្រុមគ្រួសារ​។ លោក អូន ខន បាន​ជូនពរ​ឱ្យ​លោក ព្រំ អ៊​ន ឆាប់​ទទួល​បាន​ការ​ជាសះស្បើយ​ពេញលេញ ដើម្បី​មាន​កម្លាំង​ពលំ​រ៉ឹង​មាំ​ក្នុង​ការបន្ត​បេសកកម្ម​ដឹកនាំ អភិវឌ្ឍន៍ និង​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ឃុំ​ដំណាក់​កន្ទួត​ខាងជើង​បន្តទៀត​។​

​ជា​ការឆ្លើយតប លោក ព្រំ អ៊​ន មេឃុំ​ដំណាក់​កន្ទួត​ខាងជើង ព្រមទាំង​សមាជិក សមាជិការ​ក្រុមប្រឹក្សា​ឃុំ និង​ក្រុមគ្រួសារ បាន​សម្តែង​នូវ​សេចក្តីរំភើប និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​អភិបាលស្រុក និង​ប្រតិភូ​រួម​ដំណើរ​ទាំងអស់ ដែល​តែងតែ​យកចិត្តទុកដាក់ សហការ និង​ផ្តល់​ការគាំទ្រ​ផ្នែក​ស្មារតី​យ៉ាង​កក់ក្តៅ​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​គ្រប់​ពេលវេលា​។​

​ដើម្បី​ជួយ​សម្រាល​បន្ទុក​ជីវភាព និង​ការចំណាយ​លើ​ការថែទាំ​សុខភាព គណៈប្រតិភូ​រដ្ឋបាល​ស្រុក​កំពង់ត្រាច ក៏​បាន​នាំយក​ថវិកា​ឧបត្ថម្ភ​ចំនួន ១,៥០០,០០០ រៀល (​មួយ​លាន​ហាសិប​ម៉ឺន​រៀល​) ប្រគល់ជូន​លោក​មេឃុំ សម្រាប់​រៀបចំ​ប្រើប្រាស់​តាម​តម្រូវការ​ចាំបាច់​ក្នុង​គ្រួសារ​ផងដែរ​។​
​អត្ថបទ និង​រូបភាព​៖ លោក អ៊ួ​ង វឹង​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *