កំពត៖ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានដឹកនាំប្រតិភូរួមមាន លោកអភិបាលរងស្រុក មន្ត្រីការិយាល័យជំនាញ អាជ្ញាធរឃុំ ព្រមទាំងអ្នកម៉ៅការភាស៊ីផ្សារកំពង់ត្រាច ចុះត្រួតពិនិត្យផ្ទាល់លើសកម្មភាពស្តារប្រព័ន្ធលូឡើងវិញ និងការរៀបចំសាងសង់ដំបូលនៅចំណុចខាងលិចផ្សារកំពង់ត្រាច។
សកម្មភាពនេះត្រូវបានធ្វើឡើងស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត។ ក្នុងឱកាសនោះ លោកអភិបាលស្រុកបានណែនាំ និងតម្រូវឱ្យភាគីអ្នកម៉ៅការភាស៊ីផ្សារ ប្រញាប់ប្រញាល់ជួសជុលគម្របលូដែលបាក់បែក និងស្តារប្រព័ន្ធលូឱ្យបានល្អស្អាត ស្របតាមបទដ្ឋានបច្ចេកទេស។ ជាមួយគ្នានេះដែរ ត្រូវរៀបចំសាងសង់ដំបូលផ្នែកខាងលិចផ្សារឱ្យមានរបៀបរៀបរយឡើងវិញ ដើម្បីធានានូវសណ្តាប់ធ្នាប់នៃការលក់ដូរ និងបង្កើនភាពងាយស្រួលជូនបងប្អូនអាជីវករ។
លោកអភិបាលស្រុកបានគូសបញ្ជាក់ថា ការកែលម្អនេះគឺដើម្បីធានាឱ្យបាននូវបរិស្ថានផ្សារស្អាតល្អ គ្មានការកកស្ទះទឹកកខ្វក់ និងជួយសម្រួលដល់ការប្រកបមុខរបរទទួលទានរបស់អាជីវករឱ្យកាន់តែមានប្រសិទ្ធភាព និងរលូនជាមុន៕