ថ្ងៃ​អង្គារ, ខែ​វិច្ឆិកា 17, 2026

ព័ត៌មានជាតិ

​អាជ្ញាធរ​ឃុំ​កំពង់ត្រាច​ខាងលិច ជួសជុល​ផ្លូវលំ​ចូល​វត្ត​តូប​ប្រវែង​ជាង ១,០០០​ម៉ែត្រ ជូន​ប្រជាពលរដ្ឋ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​

កំពត​៖ អាជ្ញាធរ​ឃុំ​កំពង់ត្រាច​ខាងលិច បាន និង​កំពុង​ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​ចូល​វត្ត​តូប ដែល​មាន​ប្រវែង​សរុប​ជាង ១,០០០​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​អូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។​

​លោក ព្រំ គឹម​ជឺ មេឃុំ​កំពង់ត្រាច​ខាងលិច បានឱ្យដឹងថា ខ្សែ​ផ្លូវលំ​មួយ​ខ្សែ​នេះ​មាន​សារៈសំខាន់​យ៉ាងខ្លាំង​សម្រាប់​បម្រើ​ផលប្រយោជន៍​ជា​សាធារណៈ ជា​ពិសេស​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ចេញ​-​ចូល របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ការដឹកជញ្ជូន​កសិផល​ផ្សេងៗ​យកទៅលក់​នៅ​លើ​ទីផ្សារ​បាន​កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស​។​

​ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​អូរ​ច្រនៀង បាន​សម្តែង​នូវ​ក្តីរំភើប​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ដែល​តែងតែ​យកចិត្តទុកដាក់ មើលឃើញ​ពី​សុខទុក្ខ និង​ការលំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា​។​

​ប្រជាពលរដ្ឋ​បាន​កោតសរសើរ​ថា «​ទីណា​មាន​ការលំបាក ទីនោះ​តែងតែ​មាន​វត្តមាន​រដ្ឋ​បាល​ឃុំ​កំពង់ត្រាច​ខាងលិច ចុះជួយ និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដល់​ទីកន្លែង​» ដែល​សកម្មភាព​នេះ បាន​ស្តែង​ឱ្យឃើញ​ពី​ការទទួលខុសត្រូវ​ខ្ពស់ និង​ការបំរើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះស្ម័គ្រ ៕

​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *