កំពត៖ នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ លោក សៅ មឿន អភិបាល នៃគណៈអភិបាលស្រុកឈូក ព្រមទាំងសហការី បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ចាន់ថា អភិបាលរង នៃគណៈអភិបាលខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ក្នុងការចុះពិនិត្យស្ថានភាពទូទៅនៅក្នុងផ្សារឈូក។
សកម្មភាពចុះពិនិត្យផ្ទាល់នាឱកាសនោះ គឺផ្តោតសំខាន់ទៅលើការពិនិត្យសោភ័ណភាព ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការថែរក្សាអនាម័យបរិស្ថានជុំវិញបរិវេណផ្សារឈូក ដើម្បីធានាបាននូវបរិស្ថានស្អាត មានរបៀបរៀបរយ និងសម្រួលដល់ការលក់ដូររបស់អាជីវករ ក៏ដូចជាការធ្វើដំណើរចេញ-ចូលទិញទំនិញរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព៕