ថ្ងៃ​អង្គារ, ខែ​វិច្ឆិកា 17, 2026

ព័ត៌មានជាតិ

មន្ត្រី​ជំនាញ និង​រដ្ឋបាល​ខេត្ត​កែប បញ្ជាក់​ពី​ភាពស្របច្បាប់​នៃ​ការដឹកជញ្ជូន​ស្ករស​ឆ្លងកាត់ និង​ការអនុវត្ត​វិធានកា​រលើ​កំហុស​បច្ចេកទេស​

​ខេត្ត​កែប​៖ ឆ្លើយតប​នឹង​ការយកចិត្តទុកដាក់ និង​ចោទសួរ​ពី​សាធារណជន​ជុំវិញ​សកម្មភាព​ដឹកជញ្ជូន​ស្ករស​ដែល​នាំចូល​ពី​កំពង់ផែ​ស្ទឹងហាវ និង​កែវផុស (​ខេត្ត​ព្រះសីហនុ​) ឆ្លងកាត់​ទឹកដី​ខេត្ត​កែប មន្ត្រី​ជំនាញ និង​រដ្ឋបាល​ខេត្ត​កែប បានបញ្ជាក់​ថា សកម្មភាព​នេះ​បាន​បំពេញ​លក្ខខណ្ឌ​ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។​

​លោក ប៊ុន យោង អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កែប ព្រមទាំង​មន្ត្រី​ជំនាញ បាន​គូសបញ្ជាក់​ពី​មូលដ្ឋាន​គតិយុត្តិ និង​បច្ចេកទេស​ដូចខាងក្រោម​៖
​អនុញ្ញាត និង​បង់ពន្ធ​ត្រឹមត្រូវ​៖ មាន​លិខិតអនុញ្ញាត​ដឹកជញ្ជូន​ស្របច្បាប់ និង​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​រួចរាល់​។​
​ដឹកជញ្ជូន​តាម​ផ្លូវទឹក​ស្របច្បាប់​៖ ការនាំ​ចូល​ធ្វើ​ឡើង​តាម​កំពង់ផែ ដែល​ជា​ច្រករបៀង​ពាណិជ្ជកម្ម​ផ្លូវការ​។​

​ស្របតាម​គោលនយោបាយ​៖ រាជរដ្ឋាភិបាល​កម្ពុជា​ពុំទាន់​មាន​គោលការណ៍​បិទ​ការនាំ​ទំនិញ​ចូល​ទាំងស្រុង​នោះទេ ជា​ពិសេស​តាម​ច្រក​ផ្លូវទឹក និង​ផ្លូវអាកាស​។​

​ជា​ទំនិញ​ឆ្លងកាត់ (Transit): មុខទំនិញ​ស្ករស​នេះ មិនមែន​សម្រាប់​ចែកចាយ ឬ​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ​។​

​វិធានកា​រលើ​កំហុស​បច្ចេកទេស​៖ ចំពោះ​កំហុសឆ្គង​បច្ចេកទេស​ក្នុង​ការផ្លាស់ប្ដូរ​សំបក​បាវ អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការកែ​ក្លែង (​ក​.​ប​.​ប​.) បាន​ចុះ​ធ្វើការ​ផាកពិន័យ​តាម​នីតិវិធី​រួចរាល់​ហើយ​។​

​ការបញ្ជាក់​បន្ថែម​អំពី​មុខទំនិញ​ហាមឃាត់​
​យោងតាម​សេចក្តីជូនដំណឹង​របស់ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មុខ​ទំនិញ​ដែល​មាន​ប្រភព​ដើម​ពី​បរទេស និង​ស្ថិត​ក្នុង​បម្រាម​នាំចូល​រួមមាន​៖

​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ទំនិញ (​ប្រេងសាំង​, ប្រេងម៉ាស៊ូត​, ឧស្ម័ន LPG/LNG, ប្រេង​ខ្នៅ Fuel oil និង​ប្រេងសាំង​យន្តហោះ Jet-A1)
​ដោយឡែក មុខទំនិញ​ផ្សេងទៀត​ក្រៅ​ពី​បញ្ជី​ហាមឃាត់​ខាងលើ ពាណិជ្ជករ និង​អាជីវករ​នៅតែ​អាច​នាំ​ចូល​បាន​ជា​ធម្មតា ដោយ​គ្រាន់តែ​បំពេញបែបបទ និង​នីតិវិធី​តាមច្បាប់​ជា​ធរមាន​។ ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន អាច​ប្រើប្រាស់​បាន​តាម​មាត់ច្រក​ព្រំដែន​នានា លើកលែង​តែ​ក្រុម​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ត្រូវបាន​បិទ​ជាក់ស្តែង​តាម​ស្ថានការណ៍​ប៉ុណ្ណោះ​។​

​មន្ត្រី​ជំនាញ​បាន​សង្កត់ធ្ងន់ថា រាល់​សកម្មភាព​ពាណិជ្ជ​កម្ម និង​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ តែងតែ​ស្ថិតក្រោម​ការតាមដាន និង​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ធានា​តម្លាភាព និង​ការអនុលោម​តាមច្បាប់​៕

​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *