ថ្ងៃ​អង្គារ, ខែ​វិច្ឆិកា 17, 2026

ព័ត៌មានជាតិ

ឯកឧត្តម សោម ពិសិដ្ឋ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​អា​មេ ជិត ៦០០​ម៉ែត្រ នៅ​សង្កាត់​ព្រៃធំ ក្រុងកែប​

​ខេត្ត​កែប​៖ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៦ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​អា​មេ ១​ខ្សែ ប្រវែង ៥៤៨​ម៉ែត្រ និង​ទទឹង ៥​ម៉ែត្រ ដែល​ស្ថិតនៅក្នុង​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​សមិទ្ធផល​ផ្លូវ​បេតុង​អា​មេ​ថ្មី​នេះ ត្រូវបាន​កសាងឡើង​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការលើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​។​

​ផ្លូវ​១​ខ្សែ​នេះ នឹង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​៖
​សម្រួល​ការធ្វើដំណើរ​៖ ជួយ​ឱ្យ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​មាន​ភាពរលូន និង​ធានា​សុវត្ថិភាព​ខ្ពស់​គ្រប់​រដូវ​កាល​។​

​លើកស្ទួយ​បរិស្ថាន​៖ លុបបំបាត់​បញ្ហា​ធូលី​ដី​នៅ​រដូវប្រាំង និង​ដី​ភក់​នៅ​រដូវវស្សា ព្រមទាំង​លើកកម្ពស់​អនាម័យ​ក្នុង​សហគមន៍​។​

​ជំរុញ​សេដ្ឋកិច្ច​មូលដ្ឋាន​៖ សម្រួល​ដល់​ការដឹកជញ្ជូន​កសិផល និង​ទំនិញ​ផ្សេងៗ​បាន​ឆាប់រហ័ស ជួយ​ចំណេញ​ថវិកា​និង​ពេលវេលា​សម្រាប់​ពលរដ្ឋ​ក្នុង​តំបន់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *