ថ្ងៃ​អង្គារ, ខែ​វិច្ឆិកា 17, 2026

ព័ត៌មានជាតិ

​អសកម្ម ឬ​ត្រូវរ៉ូវ​គ្នា​? ពលរដ្ឋ និង​អ្នកសារព័ត៌មាន​ស្នើ​អភិបាល​ខេត្ត​កំពត ចាត់វិធានការ​បន្ទាន់​លើ​សកម្មភាព​កាយ​ដីភ្នំរ​ងៀង​នៅ​ស្រុក​កំពង់ត្រាច​

​ខេត្ត​កំពត​៖ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កំពង់ត្រាច រួម​ទាំង​អ្នកសារព័ត៌មាន បាន​ស្នើសុំ​ឱ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ និង​ចាត់វិធានការ​លើ​សកម្ម​ភាព​គ្រឿងចក្រ​កំពុងបើក​កាយ​ដី​ភ្នំ​មួយកន្លែង នៅ​ចំណុច​ភ្នំរ​ងៀង ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​សង្ស័យ​ថា​គ្មាន​ច្បាប់​អនុញ្ញាត​。

​យោងតាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រីរាជការ​ក្នុង​មូលដ្ឋាន​មួយរូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លួច​បង្ហើប​ឱ្យដឹងថា សកម្មភាព​កាយ​ដី​ភ្នំ​នៅ​ចំណុច​ខាងលើ​នេះ ភាគច្រើន​ពុំ​មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​នោះ​ឡើយ ដោយសារតែ​ម្ចាស់​គ្រឿងចក្រ និង​ក្រុម​អន្តរាគមន៍ បាន​ត្រូវរ៉ូវ​គ្នា​លួច​ធ្វើ​សកម្មភាព​យ៉ាង​ស្ងៀមស្ងាត់​。

​ប្រភព​ដដែល​បាន​បន្តថា បើ​គ្មាន​ការ​បើកដៃ ឬ​ការត្រួសត្រាយ​ផ្លូវ​ពី​សំណាក់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទេ ក្រុម​ម្ចាស់​គ្រឿងចក្រ​ក៏​មិន​ហ៊ាន​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​បែបនេះ​ដែរ ព្រោះ​ខ្លាចក្រែង​ត្រូវ​សមត្ថកិច្ច និង​រដ្ឋបាល​ខេត្ត​ចុះ​បង្ក្រាប រឹបអូស​គ្រឿងចក្រ ឬ​ពិន័យ​ប្រាក់​ជា​ទឹកប្រាក់​រាប់ពាន់​ដុល្លារ​。

​ជុំវិញ​ករណី​ខាងលើ​នេះ អង្គភាព​សារព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ​ពី លោក សោម វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​បានឡើយ ដោយសារ​ពួក​គាត់​កំពុង​ជាប់រវល់​កិច្ចប្រជុំ​។​

​ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន សង្ឃឹម​យ៉ាង​មុតមាំ​ថា ថ្នាក់ដឹកនាំ​ខេត្ត​កំពត ក៏​ដូច​ជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នឹង​ចាត់វិធានការ​ចុះ​ស៊ើបអង្កេត និង​ពិនិត្យមើល​ភាពអនាធិបតេយ្យ​នេះ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​បេតិកភណ្ឌ​ភ្នំ​ក្នុង​មូលដ្ឋាន​កុំ​ឱ្យ​រង​ការបំផ្លិចបំផ្លាញ​ដោយសារ​តែ​ផលប្រយោជន៍​បុគ្គល ៕
​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *