ថ្ងៃ​សៅរ៍, ខែ​កក្កដា 18, 2026

ព័ត៌មានជាតិ

ឯកឧត្តម ម៉ៅ ធនិន ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ជួប​ផ្ទាល់​ដល់​ខ្នង​ផ្ទះ​ដើម្បី​លើកកម្ពស់​សុខុមាលភាព​អតីតយុទ្ធជន និង​និវត្តជន​

ខេត្ត​កំពត​៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​លេខាធិការដ្ឋាន មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​ពង្រឹង​កិច្ច​សហការ និង​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខុមាលភាព ជីវភាព​រស់នៅ សិទ្ធិ និង​ប្រយោជន៍​ស្របច្បាប់​របស់​អតីតយុទ្ធជន និវត្ត​ជន និង​គ្រួសារ​របស់​ពួកគាត់ តាមរយៈ​ការ​ចុះសួរសុខទុក្ខ និង​ដោះស្រាយ​បញ្ហា​ឱ្យបាន​ទាន់ពេលវេលា​។​

​ការណែនាំ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​សមាសភាព​លេខាធិការដ្ឋាន និង​ក្រុមការងារ​ជំនាញ នៃ​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន និង​និវត្ត​ជនកម្ពុជា​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន និង​និវត្ត​ជនកម្ពុជា​ខេត្ត​។​

​ចុះ​ស្វែងយល់​ដល់​ខ្នង​ផ្ទះ ដើម្បី​កុំឱ្យ​មាន​ការ​ទុកចោល​
​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​សង្កត់​ធ្ងន់​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន រួមមាន ភូមិ ឃុំ​-​សង្កាត់ និង​មេ​ប៉ុស្តិ៍ ដែលជា​អ្នក​នៅ​កៀក​ជិត​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ត្រូវ​ចុះ​ស្វែងយល់​ពី​ស្ថានភាព​រស់នៅ​ជាក់ស្តែង​ដល់​ខ្នង​ផ្ទះ​របស់​បងប្អូន​អតីតយុទ្ធជន និង​និវត្តជន ដើម្បី​ស្វែងរក​បញ្ហា​ប្រឈម តម្រូវការ សំណូមពរ និង​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ឱ្យបាន​ទាន់ពេលវេលា សំដៅ​ធានាបាន​នូវ​ការ​គាំពារ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាពកក់ក្តៅ​។​

​ឯកឧត្តម​បាន​រំ​ឮ​ក​ថា សមាគម​អតីតយុទ្ធជន និង​និវត្ត​ជនកម្ពុជា ក្រោម​ការដឹកនាំ និង​យកចិត្តទុកដាក់​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន ជា​ស្ថាបនិក និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា សម្តេច​តែងតែ​គិតគូរ​ជា​និច្ច​ចំពោះ​សុខទុក្ខ និង​តម្រូវការ​របស់​ពួកគាត់ ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល​ឡើយ​។​

«​សន្តិភាព​ដែល​យើង​មាន​សព្វថ្ងៃនេះ គឺ​ដោយសារ​ការលះបង់​សាច់​ស្រស់​ឈាម​ស្រស់ និង​អវយវៈ របស់​បងប្អូន​អតីតយុទ្ធជន និង​និវត្តជន ដែល​ពួកគាត់​សុទ្ធសឹងតែ​ជា​អ្នករួមដំណើរ​តស៊ូ​ជាមួយ​សម្តេច​តេជោ ដើម្បី​ដណ្តើម​យក​សុខសន្តិភាព​ជូន​ជាតិ និង​ប្រជាជន​»​។

ប្រសាសន៍​ឯកឧត្តម ម៉ៅ ធនិន​
​ទន្ទឹមនឹងនេះ ឯកឧត្តម​ក៏​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់លេខាធិការដ្ឋាន និង​ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ជំរុញ​ឱ្យ​បន្ត​ពង្រឹង​សាមគ្គីភាព និង​កិច្ចសហការ​ដើម្បី​លើកកម្ពស់​សិទ្ធិ​ប្រយោជន៍​ស្របច្បាប់​របស់​អតីតយុទ្ធជន និវត្ត​ជន គ្រួសារ​ជន​ពលី និង​គ្រួសារ​ជន​មរណៈ​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​របាយការណ៍​ស្ថិតិ និង​ការផ្តល់​តាវកាលិក​គាំពារ​សង្គម​
​យោងតាម​របាយការណ៍​របស់ លោក​ឧត្តមសេនីយ៍ត្រី ហុក ចិន្ដា អនុប្រធាន​ប្រចាំការ​គណៈកម្មាធិកា​រស​មាគ​ម និង​ជា​ប្រធាន​លេខាធិការដ្ឋាន បាន​បង្ហាញ​ពី​ទិន្នន័យ​វឌ្ឍនភាព ដូចខាងក្រោម​៖
​ទិន្នន័យ​សមាជិក​បច្ចុប្បន្ន​៖ ខេត្ត​កំពត​មាន​អតីតយុទ្ធជន និង​គ្រួសារ​ជន​ពលី​សរុប ៥,៦៦៩​នាក់ (​ក្នុងនោះ​ជា​សមាជិកសមាគម ៤,៦៥៧​នាក់​) និង​អតីត​មន្ត្រីរាជការ​ស៊ីវិល (​និវត្ត​ជន​) ចំនួន ២,៤៧៤​នាក់​។​

​ការឧបត្ថម្ភ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦៖ សមាជិក​សមាគម​ដែល​បាន​ទទួល​មរណភាព​មាន​ចំនួន ៧៤​នាក់ ដែល​ក្រុម​ការងារ​បាន​ប្រគល់​ថ​វិកា​ឧបត្ថម្ភ​បូជាសព​ជូន​គ្រួសារ​សព​បាន​គ្រប់​ចំនួន សរុប​ទឹកប្រាក់ ២៩៦​លាន​រៀល​។​

​ថវិកា​បន្ថែម​របស់​ស​ម្តេច​តេជោ​៖ មាន​ការបំពេញបន្ថែម​ថវិកា​ពី​សម្ដេច​តេជោ ហ៊ុន សែន ជូន​គ្រួសារ​សព​ចំនួន ៤០​ករណី ស្មើនឹង ១៦០​លាន​រៀល​។​
​មូលនិធិ​ជំនួយ​សង្គម​៖ បាន​សហការ​បើកប្រាក់​ធានារ៉ាប់រង​សង្គម និង​ប្រាក់​បូជាសព​ជូន​គ្រួសារ​សព​ចំនួន ២៩​នាក់ សរុប​ទឹកប្រាក់​ជាង ៤៤៥​លាន​រៀល​។​

​ការយកចិត្តទុកដាក់ និង​ការផ្តល់​តាវកាលិក​ទាន់​ពេលវេលា​នេះ បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការលើកកម្ពស់​សុខុមាល​ភាព និង​ផ្តល់​ភាពកក់ក្តៅ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតីតយុទ្ធជន និវត្ត​ជន និង​ក្រុម​គ្រួសារ​ដែល​ជា​អ្នកមានគុណ​បំណាច់​ចំពោះ​ជាតិ​មាតុភូមិ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *