ថ្ងៃ​សៅរ៍, ខែ​កក្កដា 18, 2026

ព័ត៌មានជាតិ

​ឯកឧត្តម ឌិ​ត ទីណា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ខេត្ត​កែប​

​ខេត្ត​កែប ៖ សមិទ្ធផល​អគារ​រដ្ឋ​បាល​ថ្មី​ផ្ដាច់មុខ​មួយ​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កែប ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ ដើម្បី​ពង្រឹង​សមត្ថភាព​ការងារ​របស់​មន្ត្រីរាជកា​រ ក្នុង​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​វិស័យ​ជលផល​នៅក្នុង​ខេត្ត​តំបន់ឆ្នេរ​មួយ​នេះ​។​

​ពិធី​សម្ពោធ​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​នា​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ ក្នុង​ពិធី​ដ៏​សមោ​ឡស​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ហួរ មិថុនា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កែប ព្រមទាំង​មន្ត្រីរាជការ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​បង្កើន​ប្រសិទ្ធភាព​ការងារ​ក្នុង​វិស័យ​ជលផល​
​ការសម្រេចបាន​នូវ​សមិទ្ធផល​អគារ​រដ្ឋបាល​ថ្មី ដែល​ស្ថិត​នៅក្នុង​ក្រុងកែប ខេត្ត​កែប នាពេលនេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏ដូចជា​រដ្ឋបាលខេត្ត​កែប ក្នុង​ការផ្ដល់​នូវ​កន្លែង​បំពេញ​ការងារ​សមរម្យ និង​មាន​លក្ខណៈ​ងាយស្រួល​ជាង​មុន​។​

​សមិទ្ធផល​នេះ​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ​ជូន​មន្ត្រីរាជការ បម្រើសេវា​សាធារណៈ ព្រមទាំង​ងាយស្រួល​ក្នុង​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​វិស័យ​ជលផល​នៅក្នុង​ខេត្ត​តំបន់ឆ្នេរ​មួយ​នេះ​ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ និង​មាន​និរន្តរភាព​។​

​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កែប បាន​បង្ហាញ​នូវ​ក្តីសប្បាយរីករាយ និង​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការប្រើប្រាស់​អគារ​ថ្មី​នេះ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​ប្រជា​នេសាទ​ក្នុង​មូលដ្ឋាន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ទ្វេដង​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *