ថ្ងៃ​សៅរ៍, ខែ​កក្កដា 18, 2026

ព័ត៌មានជាតិ

ពលរដ្ឋ​នៅ​ស្រុក​គងពិសី​ផ្ទុះ​ការតវ៉ា​ទាំងយប់​! ករណី​សិប្បកម្ម​ថ្នាំជក់ «​កោះ​ប៉ែន​» លួច​បើក​ដំណើរការ​ឡើងវិញ ឌឺដង​នឹង​ចំណាត់ការ​អាជ្ញាធរ​

ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ក្នុងភូមិ​ដំណាក់​ពង្រ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បាន​ផ្ទុះ​ការតវ៉ា​ទាំង​កណ្តាល​អាធ្រា​ត្រ និង​បាន​អំពាវនាវ​យ៉ាងទទូច​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ឱ្យជួយ​ចុះ​ពិនិត្យ និង​មាន​វិធានការ​ក្តៅ​ជាបន្ទាន់​លើ​សិប្បកម្ម​ផលិត​ថ្នាំជក់ យីហោ «​កោះ​ប៉ែន​» ដែល​បាន​លួច​បើក​ខ្សែសង្វាក់​ផលិតកម្ម​ឡើងវិញ បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខមាលភាព​ពលរដ្ឋ​។​

​ការផ្ទុះ​កំហឹង​តវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​ម្ចាស់​សិប្បកម្ម​ខាងលើ បាន​បើក​ដំណើរការ​ល្មើស​នឹង​ការណែនាំ ខណៈ​ដែល​កន្លងមក មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍​ខេត្ត រួម​ជាមួយ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​សម្រេច​បិទ​ទីតាំង​នេះ​ជា​បណ្តោះអាសន្ន​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ព្រោះតែ​សិប្បកម្ម​នេះ​ដំណើរការ​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បទដ្ឋាន​បច្ចេកទេស ធ្វើឱ្យ​ជះ​ផ្សែង និង​ក្លិនឈួល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​បរិស្ថាន​ក្នុង​តំបន់​។​

​លួច​ផលិត​ពេលយប់ បង្ក​ផ្សែង​ពុល​សាយភាយ​ពេញ​ភូមិដ្ឋាន​
​គិត​ត្រឹម​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២៦ នេះ ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ដំណាក់​ពង្រ បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង និង​បាន​រាយការណ៍​ថា ទោះជា​មាន​ការហាមឃាត់ និង​ផ្អាក​ពី​អាជ្ញាធរ​ក៏ដោយ ក៏​បច្ចុប្បន្ន​សិប្បកម្ម​នេះ​បាន​ផ្លាស់ប្តូរ​ល្បិចកល មក​លួច​បើក​ដំណើរការ​ផលិត​សារ​ជា​ថ្មី​នៅ​ពេលយប់​វិញ​៖
​ពេលវេលា​ធ្វើ​សកម្មភាព​៖ ចាប់ពី​ម៉ោង ១០ យប់ រហូត​ដល់​កណ្តាល​អាធ្រា​ត្រ និង​ជិត​ភ្លឺ​។​

​ផលប៉ះពាល់​ជាក់ស្តែង​៖ ជះ​ផ្សែង និង​បង្ក​ជា​ក្លិនឈួល​ពុល​យ៉ាងខ្លាំង សាយភាយ​ពេញ​ភូមិដ្ឋាន ធ្វើ​ឱ្យ​អ្នកភូមិ​ទ្រាំ​រស់នៅ​មិនបាន និង​ប៉ះពាល់​ដល់​ការ​សម្រាក​ដេក​ពួន​ជាខ្លាំង ជាពិសេស​ចាស់ជរា និង​កុមារ​តូចៗ​។​

​សំណូមពរ​ពលរដ្ឋ ទៅកាន់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​
«​ពួក​យើង​មិន​អាច​ទ្រាំ​រស់នៅ​ទាំង​ភ័យខ្លាច និង​ខូចសុខភាព​បែបនេះ​ទៀត​បាន​ទេ​។ សិប្បកម្ម​នេះ​ហ៊ាន​លួច​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​ចំណាត់ការ​របស់​មន្ត្រី​ជំនាញ និង​រដ្ឋបាល​ខេត្ត​យ៉ាង​ចំហ ដូច្នេះ​សូម​ច្បាប់​ចាត់វិធានការ​ឱ្យ​តឹងរ៉ឹង​បំផុត​»​។ នេះ​ជា​ការលើកឡើង​ទាំង​ក្តី​កង្វល់​របស់​តំណាង​ប្រជាពលរដ្ឋ​។​
​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​សំណូមពរ​យ៉ាងទទូច​ដល់​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ចុះ​ត្រួតពិនិត្យ​ឡើងវិញ​ជា​បន្ទាន់ ដើម្បី​ធានា​សុវត្ថិភាព សុខភាព និង​បរិស្ថាន​រស់នៅ​របស់​ព​ល​រដ្ឋ​ឱ្យ​បាន​វិលត្រឡប់​មក​ធម្មតា​វិញ​។​

​ពាក់ព័ន្ធ​នឹង​ការរាយការណ៍ និង​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ អង្គភាព​សារព័ត៌មាន​យើង មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​អាជ្ញាធរ​ស្រុក​គងពិសី និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្ត​កំពង់ស្ពឺ បាន​នៅឡើយ​ទេ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ អង្គភាព​យើង​នឹង​បន្ត​រង់ចាំ​ការបកស្រាយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅពេល​ក្រោយ ដើម្បី​ផ្សាយ​ជូន​តាម​របប​សារព័ត៌មាន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *