ថ្ងៃ​សៅរ៍, ខែ​កក្កដា 18, 2026

ព័ត៌មានជាតិ

អាជ្ញាធរ​ស្រុក​ឈូក និង​មន្ត្រី​ជំនាញ ចុះ​អន្តរាគមន៍​ណែនាំ​ក្រុមហ៊ុន​ពង្រឹង​សុវត្ថិភាព​ការដ្ឋាន និង​ដោះស្រាយ​បញ្ហា​ទឹក​ជូន​ពលរដ្ឋ​

កំពត​៖ ក្រោម​ការយកចិត្តទុកដាក់ និង​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៦ អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ឈូក រួម​ជាមួយ​មន្ត្រី​ជំនាញ បាន​ចុះ​អន្តរាគមន៍​ផ្ទាល់​ដល់​ទីតាំង​ការដ្ឋាន​រ៉ែ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ត្រពាំង​គ​គី ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត​។ ការចុះ​អន្តរាគមន៍​ទាន់​ពេលវេលា​នេះ ធ្វើឡើង​បន្ទាប់​ពី​ទទួលបាន​ព័ត៌មាន​ស្តីពី​ក្តីបារម្ភ និង​តម្រូវការ​ជាក់ស្តែង​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ​។​

​វិធានការ​បច្ចេកទេស និង​ការពង្រឹង​សុវត្ថិភាព​ការពារ​ពលរដ្ឋ​
​នៅ​ក្នុង​ការចុះ​ពិនិត្យ​នោះ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បាន​ណែនាំ​យ៉ាង​ម៉ឺងម៉ាត់​ទៅកាន់​ក្រុមហ៊ុន ត្រូវ​រៀបចំ​ធ្វើ​របាំង​ការពារ ឬ​របង​ព័ទ្ធជុំវិញ​ការដ្ឋាន​ឱ្យបាន​ល្អ និង​រឹងមាំ​ឡើងវិញ (​បន្ទាប់​ពី​របង​ចាស់​ត្រូវ​រុះរើ​ដោយ​សារ​រដូវវស្សា​) មុន​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​បំផ្ទុះ​រំសេវ​។

​វិធានការ​តឹងរ៉ឹង​នេះ ធ្វើឡើង​ក្នុង​គោលបំណង​៖
​ធានា​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​កុមារ​តូចៗ កុំ​ឱ្យ​មក​លេង​ក្បែរ​ទីតាំង​ការដ្ឋាន ដែល​អាច​បង្ក​គ្រោះថ្នាក់​ធ្លាក់​ចូល​ក្នុង​រណ្តៅ​។​
​ការពារ​សត្វពាហនៈរ​បស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​។​

​ចំណាំ​៖ រាល់​បច្ចេកទេស​នៃ​ការ​បំផ្ទុះ​ថ្ម គឺ​ក្រុមហ៊ុន និង​មន្ត្រី​ជំនាញ​បាន​អនុវត្ត​តាម​ការណែនាំរ​បស់​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពត យ៉ាង​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស និង​មាន​ការតាមដាន​ជាប្រចាំ​។​

​ការទទួលខុសត្រូវ និង​ការច្រានចោល​ព័ត៌មាន​មិន​ពិត​
​ជុំវិញ​ការផ្សព្វផ្សាយ​នានា​តាម​បណ្តាញ​សង្គម លោក​មេ​ភូមិ​ត្រពាំង​គគី និង​ប្រជាពលរដ្ឋ​ផ្ទាល់ បានរួម​គ្នា​ច្រានចោល​ព័ត៌មាន​ដែល​ខុស​ពី​ការពិត ដោយ​ពួកគាត់​បាន​បញ្ជាក់ថា ទាំង​អាជ្ញាធរ និង​ក្រុមហ៊ុន តែងតែ​មាន​ការទទួល​ខុស​ត្រូវ​ខ្ពស់​ណាស់​។​

​លោក​មេភូមិ​បាន​អះអាងថា​៖
«​ប្រសិនបើ​ការដ្ឋាន​ធ្វើឱ្យប៉ះពាល់​ដល់​ផ្ទះសម្បែង ឬ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​ណា ខាង​ក្រុមហ៊ុន​តែងតែ​ចុះ​ទៅ​ពិនិត្យ​ដល់​ទីតាំង​ជាក់ស្ដែង​ភ្លាមៗ និង​ធ្វើ​ការទូទាត់​សង​សំណង​នៅ​កន្លែង​នោះ​ភ្លាម ដោយ​មិន​បណ្តែតបណ្តោយ​ឱ្យ​អាជ្ញាធរ ឬ​ពលរដ្ឋ​មាន​ការលំបាក​ចិត្ត​ឡើយ​»​។​
​យន្តការ​ដោះស្រាយ​បញ្ហា​ទឹក និង​ការបើកចំហ​ទទួល​មតិ​ពលរដ្ឋ​
​ឆ្លើយតប​នឹង​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់ លោក សៅ មឿន អភិបាល​ស្រុក​ឈូក បាន​ណែនាំ​ទៅ​លោក​មេ​ភូមិ​ឱ្យ​រៀបចំ​អញ្ជើញ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ មកជួបជុំ​គ្នា​នៅ​សាលាឃុំ ដើម្បី​រួមគ្នា​ស្វែងរក​ប្រភពទឹក​ជូន ដោយ​មាន​វត្តមាន​លោក​អភិបាលរង​ស្រុក​ចុះ​ទៅ​ជួយ​សម្របសម្រួល​ដោះស្រាយ​ផ្ទាល់​។​

​ទន្ទឹមនឹងនេះ លោក​អភិបាលស្រុក​បាន​សង្កត់​ធ្ងន់ និង​អំពាវនាវ​ដល់​ពលរដ្ឋ​ថា​៖
«​ប្រសិន​បើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​បញ្ហា​ប្រឈម ឬ​សំណូមពរ​ណាមួយ សូម​អញ្ជើញ​មក​សាលាឃុំ ឬ​សាលាស្រុក ដើម្បី​ឱ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​ជូន​ឱ្យ​បាន​ទាន់ពេលវេលា​»​។​

​កិច្ចសហការ​អភិវឌ្ឍ​ន៍​មូលដ្ឋាន​
​កន្លងមក អាជ្ញាធរ​ស្រុក​ឈូក និង​រដ្ឋបាល​ឃុំ​ល្បើក តែងតែ​សហការ​យ៉ាង​ស្អិតរ​មួ​ត​ជា​មួយ​ក្រុមហ៊ុន ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា មិន​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ប្រជាជន និង​សាធារណៈ​ឡើយ​។ ក្រៅពី​ការធ្វើ​អាជីវកម្ម ក្រុមហ៊ុន​ក៏​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន ដូចជា​៖
​ការរួម​គ្នា​ស្ថាបនា​ផ្លូវថ្នល់​។​

ការចាក់​ដី​បំពេញ​ទីធ្លា​សាធារណៈ និង​វត្ត​អារាម​នានា​។​
​អាជ្ញាធរ​ក៏​បាន​រំលឹក​ផង​ដែរ​ថា រាល់​ពេល​មាន​ផលប៉ះពាល់​ណាមួយ កើតឡើង​ជា​យថាហេតុ សូម​បងប្អូន​ប្រជាពលរដ្ឋ​រាយការណ៍​ជា​បន្ទាន់​មកកាន់​អាជ្ញាធរ​ឃុំ ឬ​ស្រុក ដើម្បី​មាន​វិធានការ​ដោះស្រាយ​ភ្លាមៗ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *