ខេត្តកំពត៖ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើការងារលើកកម្ពស់គុណភាព ការស្ថាបនា និងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ព្រោះវាជាគន្លឹះក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងគោលបំណងលើកកម្ពស់ជីវភាព សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពធន់ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ។
ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បែបនេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស និងស្ថាបនាស្ពានបេតុង ស្ថិតក្នុងភូមិកោះស្លា ឃុំត្រពាំងភ្លាំង ទៅភូមិត្រពាំងបី ឃុំតាកែន ស្រុកឈូក ខេត្តកំពត នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបានបើកការដ្ឋានសាងសង់នៅពេលនេះ រួមមាន៖
ផ្លូវក្រាលដីល្បាយក្រួស៖ ចំនួន ១ខ្សែ ប្រវែង ៣,០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ។
ស្ពានបេតុង៖ ចំនួន ១កន្លែង ប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ។
ផ្លូវបេតុងក្បាលស្ពាន៖ សងខាងក្បាលស្ពានប្រវែង ១០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យផ្សេងៗទៀត។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសរាជរដ្ឋាភិបាល ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានូវហេដ្ឋារចនាសម្ព័ន្ធថ្មីនេះជូនដល់ខេត្តកំពត។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានជួយសហការជាមួយក្រុមការងារបច្ចេកទេសសាងសង់ ធ្វើយ៉ាងណាឱ្យដំណើរការសាងសង់ប្រព្រឹត្តទៅបានលឿន និងដោយរលូន។
ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងមូលដ្ឋាន បានសម្តែងនូវក្តីសប្បាយរីករាយ និងរំភើបឥតឧបមា ចំពោះសមិទ្ធផលផ្លូវ និងស្ពានថ្មីនេះ។
ពួកគាត់បានរំពឹងទុកថា ក្រោយពេលការសាងសង់រួចរាល់ វានឹងជួយសម្រួលដល់ការធ្វើដំណើរ ជួយឱ្យការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារកាន់តែរហ័ស ចំណេញទាំងពេលវេលា និងថវិកា ព្រមទាំងធ្វើឱ្យគុណភាពជីវិតរស់នៅកាន់តែប្រសើរឡើងមួយកម្រិតទៀត។
សូមបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២៦ នេះ ខេត្តកំពតទទួលបានគម្រោងអំណោយស្ថាបនាស្ពានបេតុងប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ ពីរាជរដ្ឋាភិបាលចំនួន ៣ទីតាំង រួមមាន៖
ស្ពានដំរីផុង ស្ថិតក្នុងស្រុកទឹកឈូ។
ស្ពានភូមិអន្លង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស។
ស្ពានភូមិកោះស្លា ឃុំត្រពាំងភ្លាំង ស្រុកឈូក ដែលទើបនឹងប្រារព្ធពិធីបើកការដ្ឋាននៅពេលនេះ៕