ថ្ងៃ​សៅរ៍, ខែ​កក្កដា 18, 2026

ព័ត៌មានជាតិ

​សមិទ្ធផល​ថ្មី​៖ ផ្លូវ​បេតុង​មូលនិធិ​ឃុំ​ឆ្នាំ​២០២៦ ផ្តល់​ស្នាមញញឹម និង​ជំរុញ​សេដ្ឋកិច្ច​មូលដ្ឋាន​ជូន​ពលរដ្ឋ​ឃុំ​ច្រេស ស្រុក​ជុំ​គិរី​

​កំពត​៖ ក្រោម​ម្លប់​នៃ​សុខសន្តិភាព និង​ការអនុវត្ត​នយោបាយ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជា​ចម្បង ផ្លូវ​បេតុង​អា​មេ​មួយ​ខ្សែ ប្រវែង ៧០០ ម៉ែត្រ ស្ថិតក្នុង​ឃុំ​ច្រេស ស្រុក​ជុំ​គិរី ខេត្ត​កំពត ត្រូវបាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ ដែល​ញ៉ាំង​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​សម្តែង​នូវ​ក្តី​ត្រេកអរ និង​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​ចំពោះ​សមិទ្ធផល​រូបវន្ត​ថ្មី​សន្លាង​មួយ​នេះ​។​

​បច្ចេកទេស និង​វិសាលភាព​នៃ​ការសាងសង់​ផ្លូវ​បេតុង​ថ្មី​នេះ គឺជា​គម្រោង​អភិវឌ្ឍន៍​ដែល​ប្រើប្រាស់​កញ្ចប់​ថវិកា​មូលនិធិ​ឃុំ ប្រចាំឆ្នាំ​២០២៦ ដោយ​បាន​ស្ថាបនា​ឡើង​ស្របតាម​ស្តង់ដា​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​ធានាបាន​នូវ​គុណភាព និង​ការប្រើប្រាស់​បាន​យូរអង្វែង រួមមាន​៖​ប្រវែង​សរុប​៖ ៧០០ ម៉ែត្រ​ទទឹង​៖ ៥ ម៉ែត្រ​កម្រាស់​៖ ១ តឹក​កន្លះ (០,១៥ ម៉ែត្រ​)​ភូមិសាស្ត្រ​ឆ្លងកាត់​៖ លាតសន្ធឹង​ត​ភ្ជាប់​គ្នា​រវាង ភូមិ​ធ្មារ និង ភូមិ​តា​ទែន នៃ​ឃុំ​ច្រេស​។​

​ការឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ការ​លេចចេញ​ជា​រូបរាង​នៃ​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្នុង​ការជំរុញ​ការអភិវឌ្ឍ​នៅតាម​ជនបទ ស្រប​តាម​អាទិភាព​គន្លឹះ​ទាំង​៤ ដែល​រួមមាន​៖ «​ផ្លូវ ភ្លើង ទឹក និង​ធនធានមនុស្ស​»​។​
​ជាងនេះទៅទៀត វា​ក៏​ជា​ភស្តុតាង​នៃ​ការបែងចែក និង​ប្រើប្រាស់​កញ្ចប់​ថវិកា​មូលនិធិ​ឃុំ​/​សង្កាត់ ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង និង​បន្ទាន់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់​។​

​តាមរយៈ​សមិទ្ធផល​ផ្លូវ​ថ្មី​នេះ ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៅក្នុង​ភូមិ​ទាំងពីរ នឹង​ត្រូវ​លើកកម្ពស់​មួយកម្រិត​ទៀត លើ​គ្រប់​ទិដ្ឋភាព​៖«​លែង​លំបាក​រឿង​ដី​ហុយ​នៅ​រដូវប្រាំង និង​លែង​ភក់ជ្រាំ​នៅ​រដូវវស្សា​» នេះ​ជា​ការលើកឡើង​ប្រកបដោយ​ក្តី​រំភើប​ពី​ពលរដ្ឋ​មូលដ្ឋាន​។​

​ផ្នែក​សេដ្ឋកិច្ច​៖ ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​កសិផល​នានា​ទៅ​កាន់​ទីផ្សារ បាន​លឿន រហ័ស និង​ចំណាយ​តិច ដែល​ជួយ​បង្កើន​ប្រាក់ចំណូល​គ្រួសារ ផ្នែក​សង្គមកិច្ច និង​សុខាភិបាល​៖ ផ្តល់​ភាពងាយស្រួល​ដល់​សិស្សានុសិស្ស​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​សាលារៀន និង​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​ទៅ​ទទួល​សេវា​សុខាភិបាល​នៅ​មន្ទីរពេទ្យ ទាំង​យប់​ទាំង​ថ្ងៃ ដោយ​សុវត្ថិភាព​។​
​សោភ័ណភាព​សហគមន៍​៖ ផ្លាស់​ប្តូរ​មុខមាត់​ពី​ភូមិ​ដាច់ស្រយាល មក​ជា​សហគមន៍​ដែល​មាន​ការអភិវឌ្ឍ​ស៊ីវិល័យ និង​មាន​សណ្តាប់ធ្នាប់​។​

​ជាមួយគ្នា​នឹង​ភាពសប្បាយ​រីករាយ​នេះ អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ច្រេស​ទាំងមូល បាន​ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការថែរក្សា ការពារ សមិទ្ធផល​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​ឱ្យបាន​ល្អ ដើម្បី​អាច​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​បាន​យូរអង្វែង ត​ជំនាន់ និង​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកសាង​ភូមិ​ឃុំ​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត ក្រោម​ដំបូល​នៃ​សុខសន្តិភាព​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *