ថ្ងៃ​សៅរ៍, ខែ​កក្កដា 18, 2026

ព័ត៌មានជាតិ

វិធានការ​ក្តៅ​! អាជ្ញាធរ​ខេត្ត​រតនគិរី ចុះបង្ក្រាប​ឡធ្យូង​ខុសច្បាប់​ជិត ១០០​ឡ នៅ​ស្រុក​កូន​មុំ ខណៈ​ក្រសួង​បរិស្ថាន​ត្រៀម​ចែក​កូន​ឈើ ៥​លាន​ដើម​

(​ខេត្ត​រតនគិរី​)៖ រដ្ឋបាល​ខេត្ត​រតនគិរី តាមរយៈ​គណៈ​បញ្ជាការ​កងឯកភាព​ស្រុក​កូន​មុំ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៦ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ឡធ្យូង​គ្មាន​ច្បាប់​អនុញ្ញាត​ជិត ១០០​ឡ ដែល​ស្ថិតនៅ​ក្បែរ​តំបន់ការពារធម្មជាតិ ជាប់​នឹង​ព្រំប្រទល់​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង ក្នុង​ភូមិ​បី ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ​។​

​យោង​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច ឡធ្យូង​ខុសច្បាប់​ទាំងនេះ គឺជា​កត្តា​ចម្បង​មួយ​ដែល​ដាក់​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ព្រៃឈើ និង​ជំរុញ​ឱ្យ​មាន​ការប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ​កាន់តែខ្លាំង​។ ក្នុង​យុទ្ធនាការ​នេះ អាជ្ញាធរ​បាន​ប្តេជ្ញាចិត្ត​ខ្ពស់ នឹង​បន្ត​ទប់ស្កាត់​យ៉ាង​ម៉ឺងម៉ាត់ មិនឱ្យ​មាន​ឡធ្យូង​ខុសច្បាប់​កើតឡើង​ជា​ថ្មី​ទៀត​ឡើយ​។​

​ជុំវិញ​ចំណាត់ការ​ក្តៅ​នេះ ក្រសួង​បរិស្ថាន​បាន​សម្តែង​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ សមត្ថកិច្ច​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ដែល​បាន​ចូលរួម​អនុវត្ត​ច្បាប់​យ៉ាង​តឹងរឹង ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​តំបន់ការពារធម្មជាតិ ព្រមទាំង​ចូលរួម​ជំរុញ​ចលនា​ពន្លក​បៃតង ដើម្បី​បង្កើន​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​បរិស្ថាន​ស្រស់ស្អាត​។​

​ក្រសួង​បរិស្ថាន ក៏​បាន​ស្នើ​ឱ្យ​មាន​ការបន្ត​សហការ​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​ផ្តោត​លើ​សសរស្តម្ភ​អាទិភាព​ចំនួន ៣ គឺ​៖ ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​។​
​ចំពោះ​មុំ «​ភាព​បៃតង​» ក្រសួង​បាន​ដាក់ចេញ​វិធានការ​ម៉ឺងម៉ាត់​បំផុត​ក្នុង​ការតាមដាន​ការ​ទន្ទ្រាន​ដី​ព្រៃឈើ តាមរយៈ​រូបភាព​ផ្កាយរណប និង​ដ្រូ​ន (Drone)​។​

​ជាមួយគ្នានេះ ដើម្បី​ស្តារ និង​ពង្រីក​គម្រប​បៃតង ក្រសួង​បាន​សាងសង់​ថ្នាល​បណ្តុះ​កូនឈើ​ថ្នាក់​តំបន់​ចំនួន ៥​កន្លែង និង​ជំរុញ​ការ​បណ្តុះ​កូនឈើ​នៅតាម​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​យកទៅ​ដាំ​ដុះ​ដោយ​ឥតគិតថ្លៃ​។​

​ជាពិសេស នៅក្នុង​ឆ្នាំ​២០២៦ នេះ ក្រសួង​បរិស្ថាន​នឹង​បន្ត​ចែក​កូន​ឈើ​ចម្រុះ​ជូន​ប្រជាពលរដ្ឋ តាមរយៈ​ពិព័រណ៍ «​ពន្លក​បៃតង​» ចំនួន ៥​លាន​ដើម (​ក្នុងនោះ​មាន​កូន​ត្នោត​ជាង ១​លាន​ដើម​) ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៦ ខាងមុខនេះ នៅ​បរិវេណ​មុខ​ទីស្តីការ​ក្រសួង​បរិស្ថាន ដើម្បី​រួម​គ្នា​បង្កើន​គម្រប​ព្រៃឈើ​ឱ្យបាន ៦០% នៅ​ឆ្នាំ​២០៥០៕
​រាយការណ៍​ដោយ​៖ អង្គភាព​សារព័ត៌មាន​ខេ​ម​បូឌា​ប៉ុស្តិ៍​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *