ខេត្តកំពត៖ សកម្មភាពកាយដីភ្នំយ៉ាងគំហុកមួយកន្លែង ស្ថិតនៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកដងទង់ ខេត្តកំពត កំពុងតែរងការរិះគន់ និងបង្កើតជាមន្ទិលសង្ស័យយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន ជុំវិញភាពស្របច្បាប់ និងតម្លាភាពនៃការអនុវត្តគម្រោង។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងតំបន់បានបង្ហើបឱ្យដឹងថា សកម្មភាពកាយនិងដឹកជញ្ជូនដីភ្នំខាងលើនេះ ហាក់បីដូចជាមានការបើកដៃ និងឃុបឃិតគ្នាយ៉ាងស្ងាត់កំបាំង ដែលអាចពាក់ព័ន្ធនឹងអំពើពុករលួយ ដើម្បីបម្រើផលប្រយោជន៍បុគ្គល ឬក្រុមណាមួយ ជាងផលប្រយោជន៍រួមរបស់សហគមន៍។
ពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ដល់បរិស្ថាន ធនធានធម្មជាតិ ក៏ដូចជាការខូចខាតផ្លូវថ្នល់ និងការរំខានដោយធូលីដីពីសកម្មភាពឡានដឹកដីទាំងនោះ។
ដើម្បីធានាបាននូវតម្លាភាព និងភាពត្រឹមត្រូវតាមផ្លូវច្បាប់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមគោរពស្នើសុំយ៉ាងទទូចដល់ ឯកឧត្តមអភិបាលខេត្តកំពត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីររ៉ែ និងថាមពលខេត្ត មេត្តាចុះពិនិត្យ និងស៊ើបអង្កេតលើទីតាំងខាងលើនេះជាបន្ទាន់៖
១. ដើម្បីផ្ទៀងផ្ទាត់ថា តើសកម្មភាពកាយដីភ្នំនេះមានច្បាប់អនុញ្ញាត (អាជ្ញាប័ណ្ណ) ត្រឹមត្រូវពីក្រសួង ឬមន្ទីរជំនាញដែរឬទេ?
២. ដើម្បីពិនិត្យមើលថាតើ ការអនុវត្តជាក់ស្តែងមានភាពត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស និងមិនមានការកិបកេង ឬឃុបឃិតគ្នាដូចការសង្ស័យរបស់ពលរដ្ឋដែរឬទេ។
គិតមកទល់ពេលនេះ អង្គភាពសារព័ត៌មានយើងខ្ញុំមិនទាន់អាចសុំការបំភ្លឺពីភាគីក្រុមហ៊ុន ឬអាជ្ញាធរដែនដីស្រុកដងទង់បាននៅឡើយទេ។
អង្គភាពយើងខ្ញុំនឹងរង់ចាំទទួលការបកស្រាយរាល់ការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធគ្រប់ពេល ដើម្បីធ្វើឱ្យអត្ថបទព័ត៌មាននេះកាន់តែមានតុល្យភាព និងគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន៕