ខេត្តកែប៖ សកម្មភាពឈូសឆាយធ្វើផ្លូវ និងសាងសង់របងថ្ម (សំណង់រឹង) មួយកន្លែង ដែលស្ថិតនៅលើទីតាំងដីសង្ស័យជាដីព្រៃលិចទឹក ក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងតែបន្តដំណើរការយ៉ាងរលូន ទោះបីជាមានការបញ្ជាក់ពីមន្ត្រីជំនាញថា មិនទាន់មានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវតាមផ្លូវច្បាប់ក៏ដោយ ដែលករណីនេះបាននិងកំពុងបង្កើតឱ្យមានការរិះគន់ និងមន្ទិលសង្ស័យពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
បើយោងតាមការចុះពិនិត្យជាក់ស្តែងរបស់អង្គភាពសារព័ត៌មានយើង កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានរកឃើញថា ទីតាំងខាងលើកំពុងតែមានសកម្មភាពឈូសឆាយ និងរៀបរបងថ្មសម្រេចបានប្រមាណពាក់កណ្តាលទៅហើយ ហើយបច្ចុប្បន្នកម្មករកំពុងតែបន្តការសាងសង់យ៉ាងសកម្ម។
ជុំវិញករណីនេះ បើតាមការបកស្រាយពីមន្ត្រីជំនាញពាក់ព័ន្ធ (សុំមិនបញ្ចេញឈ្មោះ) បានឆ្លើយតបតាមទូរស័ព្ទយ៉ាងខ្លីថា៖ «ខ្ញុំអត់ទាន់បានទទួលសំណើសុំច្បាប់អនុញ្ញាតសាងសង់ពីគាត់ (ម្ចាស់សំណង់) នៅឡើយទេ»។ នៅពេលសាកសួរបន្តថា ក្នុងករណីដែលសំណង់នេះបាននិងកំពុងដំណើរការសាងសង់ជិតរួចរាល់ទៅហើយ តើខាងការិយាល័យជំនាញនឹងមានវិធានការបែបណា? លោកបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំបានណែនាំឱ្យការិយាល័យជំនាញចុះទៅពិនិត្យ និងណែនាំគាត់ (ម្ចាស់សំណង់) ឱ្យមកស្នើសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវជាមុនសិន ចាំបន្តការសាងសង់»។
ទោះជាយ៉ាងណា បើតាមការមើលឃើញជាក់ស្តែងរបស់ប្រជាពលរដ្ឋ វិធានការត្រឹមតែការ «ណែនាំ» នេះ ហាក់បីដូចជាមិនទាន់មានប្រសិទ្ធភាពក្នុងការផ្អាក ឬទប់ស្កាត់សកម្មភាពសាងសង់នៅឡើយទេ ដែលជាហេតុធ្វើឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សម្តែងការមិនពេញចិត្ត និងដាក់ការសង្ស័យថា ម្ចាស់សំណង់នេះអាចជាអ្នកមានឥទ្ធិពលទើបអាចសាងសង់បានដោយរលូនបែបនេះ។
ប្រជាពលរដ្ឋបានលើកឡើងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា កន្លងមក ឱ្យតែជាពលរដ្ឋធម្មតា មុននឹងធ្វើការសាងសង់អ្វីមួយ សូម្បីតែសំណង់តូចតាច ក៏ត្រូវសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវតាមនីតិវិធីដែរ។ ប៉ុន្តែខុសប្លែកតែទីតាំងមួយនេះ ដែលជាប្រភេទដីសង្ស័យជាដីព្រៃលិចទឹក (ជាសម្បត្តិសាធារណៈរបស់រដ្ឋ) បែរជាអាចសាងសង់សំណង់រឹងបានដោយគ្មានការរំខាន ឬការផ្អាកជាបណ្តោះអាសន្នពីអាជ្ញាធរឡើយ។
ឆ្លើយតបនឹងការលើកឡើងខាងលើនេះ លោក អ៊ឹង ម៉េងយូរ បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាន «ខេមបូឌាប៉ុស្តិ៍» ឱ្យដឹងថា ដីទីតាំងខាងលើនេះ របស់លោកមានប្លង់កម្មសិទ្ធិ (ប្លង់អិលម៉ាត – LMAP) ត្រឹមត្រូវ។ ចំពោះការសាងសង់របងនេះវិញ លោកក៏បានបន្តថា ខាងលោកក៏បានដាក់ពាក្យស្នើសុំច្បាប់អនុញ្ញា តទៅរដ្ឋបាលស្រុករួចរាល់ហើយដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ខាងរដ្ឋបាលស្រុកមិនទាន់បានចេញលិខិតផ្លូវការឱ្យយកមកប្រើប្រាស់នៅឡើយ។
ផ្អែកលើទិដ្ឋភាពច្បាប់៖ច្បាប់ស្តីពីភូមិ បាល៖ ដីព្រៃលិចទឹក គឺជាទ្រព្យបត្តិសាធារណៈរបស់រដ្ឋ ដែលមិនអាចលក់ដូរ ឬធ្វើការទន្ទ្រានកាន់កាប់ជាកម្មសិទ្ធិឯកជនបានឡើយ ដរាបណាមិនទាន់មានការធ្វើអនុបយោគ (ប្តូរចំណាត់ថ្នាក់ដី) ពីរាជរដ្ឋាភិបាល។
ច្បាប់ស្តីពីសំណង់៖ រាល់ការសាងសង់សំណង់រឹងនានា ត្រូវតែមានលិខិតអនុញ្ញាតសាងសង់ (ច្បាប់សាងសង់) ពីអាជ្ញាធរ ឬក្រសួង-មន្ទីរជំនាញជាមុនសិន ទើបអាចដំណើរការបាន។ ការសាងសង់ដោយគ្មានច្បាប់ ត្រូវប្រឈមនឹងការផ្អាកសកម្មភាព ឬរុះរើ និងរងពិន័យតាមច្បាប់។
មហាជន ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន កំពុងរង់ចាំមើលថា តើអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញនៃខេត្តកែប នឹងមានវិធានការច្បាប់ច្បាស់លាស់ណាមួយ ដើម្បីចុះត្រួតពិនិត្យ ផ្អាកការសាងសង់ជាបណ្តោះអាសន្ន ឬជម្រះមន្ទិលសង្ស័យលើការរំលោភបំពានដីព្រៃលិចទឹកនេះយ៉ាងណា?
អង្គភាពសារព័ត៌មានយើង នឹងបន្តតាមដាន និងផ្សាយជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីមានការបកស្រាយបំភ្លឺបន្ថែមពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ឬភាគីពាក់ព័ន្ធណាមួយ៕HV