ថ្ងៃ​សៅរ៍, ខែ​កក្កដា 18, 2026

ព័ត៌មានជាតិ

ភ្នំពយស្វាយ កំពុង​រលាយ! ឈ្មួញអាងខ្នង​កាយដី​លក់​ក្រោម​លេស «លិខិត​ខុស​ទីតាំង» ខណៈ​អាជ្ញាធរ​ស្រុកបាណន់ និងមន្ត្រីជំនាញ​រក្សាភាពស្ងៀមស្ងាត់

បាត់ដំបង​៖ ធនធានធម្មជាតិ និង​ដី​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ​នៅ​តំបន់ «​ភ្នំ​ពយ​ស្វាយ​» កំពុង​រង​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ តាមរយៈ​សកម្មភាព​ជីក​កកាយ​យក​អាចម៍ដី​លក់​យ៉ាង​អាណាធិបតេយ្យ​។

​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់​នោះ​គឺ ការអនុវត្ត​សកម្មភាព​នេះ​កំពុង​រង​ការរិះគន់​ថា «​ខុស​ទីតាំង​ពី​លិខិតអនុញ្ញាត​» ខណៈ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ហាក់បីដូច​ជា​សម្ងំស្ងៀម បណ្តោយ​ឱ្យ​គ្រឿងចក្រ​វាយលុក​បំផ្លាញ​ភ្នំ​មួយ​នេះ​ជា​រៀងរាល់ថ្ងៃ​។​

​សកម្មភាព​កាយ​ដី​ក្នុង​តំបន់ហាមឃាត់ និង​ការទម្លាយ​អត្តសញ្ញាណ​ម្ចាស់​អាជីវកម្ម​
​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​ភ្នំ​ពយ​ស្វាយ ក្នុង​ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដែល​ជា​តំបន់​មាន​បង្គោល​ឡាក់​កំណត់​ព្រំ​ដី​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ (​បោះ​ដោយ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​បាណន់ «​កំពីង​ពួយ​») គេ​ឃើញ​មាន​គ្រឿងចក្រ​កំពុង​ដំណើរការ​កាយ​ដី​យ៉ាង​សស្រាក់សស្រាំ​។​

​តាម​ការបញ្ជាក់​ពី​លោក​អភិបាលស្រុក​បាណន់ បានឱ្យដឹងថា ទីតាំង​ជី​កកាយ​ភ្នំ​នេះ​មាន​ម្ចាស់ ២ កន្លែង​ផ្សេង​គ្នា​៖
​ទី​តាំងទី​១ (​គ្រឿងចក្រ​ពណ៌​លឿង ០២​គ្រឿង​)៖ កំពុង​ជី​កកាយ​ភ្នំ​ពយ​ស្វាយ ជម្រៅ​ប្រហែល ២០ ម៉ែត្រ​។ ទីតាំង​នេះ​ត្រូវបាន​គេ​ដឹងថា ជា​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ ប៉ុន្តែ​លោក​អភិបាលស្រុក​មិន​បាន​បញ្ជាក់ថា​មានច្បាប់​អនុញ្ញាត ឬ​អត់​នោះទេ​។​

​ទី​តាំងទី​២ (​គ្រឿងចក្រ​ពណ៌​ក្រហម​)៖ មាន​ម្ចាស់​អាជីវកម្ម​ឈ្មោះ ប៊ី វីរៈ កំពុង​ជីក​កកាយ​ដី​ក្នុង​តំបន់​ដី​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ ជម្រៅ​ជាង ២០ ម៉ែត្រ​ដូចគ្នា ដែល​កំពុង​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​តំបន់​ការពារ​។​

​ធ្លាយ​លិខិត​សុំ​ដី​សាងសង់​រោង​ជាង​យោធា ប៉ុន្តែ​អនុវត្ត «​ខុស​ទីតាំង​ទាំងស្រុង​»
​យោងតាម​លិខិត​ផ្លូវការ​មួយច្បាប់ ចុះ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៤ ចុះហត្ថលេខា​ដោយ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង ជម្រាប​ជូន​ទៅ នាយ​ឧត្តមសេនីយ៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​ប​ច្ចេក​ទេស​ក្រសួង​ការពារជាតិ បានបង្ហាញ​ថា រដ្ឋបាល​ខេត្ត​បាន​ឯកភាព​លើ​សំណើសុំ​កាត់​ឆ្កៀល និង​ធ្វើ​ការឈូសឆាយដី​ទំហំ ៣៩,៨៤១ ម៉ែត្រ​ការេ ដើម្បី​សាងសង់​ទីកន្លែង​ស្នាក់នៅ និង​រោង​ជាង​សម្រាប់​ជួសជុល​យុទ្ធោបករណ៍​របស់​កង​យោធពលខេមរភូមិន្ទ ប្រចាំ​ទិស​ភូមិភាគ​ទី​៥​។​

​ចំណុច​មន្ទិលសង្ស័យ​៖ នៅក្នុង​លិខិត​របស់​រដ្ឋបាល​ខេត្ត បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទីតាំង​ដែល​អនុញ្ញាត​ឱ្យ​កាត់​ឆ្កៀល​នោះ ស្ថិតនៅក្នុង «​ភូមិ​ប៉ុស្តិ៍​ក​ន្ទឺ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់​»​។ ប៉ុន្តែ សកម្មភាព​ជាក់ស្តែង ក្រុម​ឈ្មួញ​បែរ​ជា​ទៅ​នាំ​គ្រឿងចក្រ​មក​ជីក​កាយ​យក​អាចម៍ដី​លក់​នៅ​ឯ «​ភ្នំ​ពយ​ស្វាយ ស្ថិតក្នុង​ឃុំ​តា​គ្រាម ស្រុក​បាណន់​» ទៅវិញ ដែល​នេះ​ជា​ការអនុវត្ត​ខុស​ទីតាំង​ភូមិសាស្ត្រ​ទាំងស្រុង និង​ជា​អំពើ​ល្មើស​ច្បាប់​។​

​ការព្រួយបារម្ភ​របស់​មហាជន និង​ការរក្សា​ភាព​ស្ងៀមស្ងាត់​ពី​មន្ត្រី​ជំនាញ​
​មហាជន​កំពុង​សម្តែង​ការ​មិន​ពេញចិត្ត និង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ថា ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ទាន់ពេលវេលា​ទេ​នោះ សម្បត្តិ​ធនធានធម្មជាតិ​ដ៏​មាន​តម្លៃ​នៅ​ភ្នំ​ពយ​ស្វាយ​នេះ នឹង​ត្រូវ​រលាយបាត់​បង់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ជាមិនខាន ដោយសារ​តែ​ការបំផ្លាញ​ក្រោមលេស​ប្រើប្រាស់​លិខិត​ខុស​គោលដៅ និង​ខុស​ទីតាំង​បែបនេះ​។​

​ពាក់ព័ន្ធ​នឹង​ករណី​មិន​ប្រក្រតី​ខាងលើនេះ គិត​ត្រឹម​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២៦ នេះ អង្គភាព​សារព័ត៌មាន​យើង នៅ​មិនទាន់​អាច​សុំ​ការបំភ្លឺ​បន្ថែម​ពី​អាជ្ញាធរ​ខេត្ត មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ជាពិសេស​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​នៅឡើយ​ទេ​។

​អង្គភាព​យើង​នឹង​រង់ចាំ​ការបកស្រាយ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​របស់​មហា​ជន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *