ខេត្តកំពត៖ ដើម្បីជំរុញ និងលើកកម្ពស់វិស័យអប់រំនៅតាមមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន និងបង្កលក្ខណៈងាយស្រួលដល់ការសិក្សារបស់ក្មួយៗសិស្សានុសិស្ស កាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតនៅក្នុងសាលាបឋមសិក្សាតេជោពង្រក។
នៅក្នុងសកម្មភាពចុះពិនិត្យនេះដែរ ក៏មានការអមដំណើរដោយ លោក សៅ មឿន អភិបាលនៃគណៈអភិបាលស្រុកឈូក ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលលោកជំទាវ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារនាឱកាសនោះ រួមមាន៖
* អគារសិក្សាថ្មី ១ខ្នង មានចំនួន ៦បន្ទប់
* អគារទីចាត់ការ ចំនួន ១ខ្នង
* បន្ទប់ទឹក និងរបងព័ទ្ធជុំវិញសាលារៀន
សមិទ្ធផលទាំងនេះ ស្ថិតនៅទីតាំងសាលាបឋមសិក្សាតេជោពង្រក ក្នុងភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
ការចុះពិនិត្យផ្ទាល់ពីសំណាក់លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន នាពេលនេះ គឺដើម្បីធានាឱ្យបានថា ការសាងសង់អគារសិក្សា និងសំណង់សហគមន៍ទាំងមូល ដំណើរការទៅដោយរលូន ស្របតាមបទដ្ឋានបច្ចេកទេស និងមានគុណភាពរឹងមាំ អាចដាក់ឱ្យក្មួយៗសិស្សានុសិស្សប្រើប្រាស់ និងសិក្សារៀនសូត្របានយូរអង្វែង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅក្នុងឃុំតេជោអភិវឌ្ឍន៍។
សូមបញ្ជាក់ថា អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗទាំងនេះ មិនត្រឹមតែជួយកែប្រែមុខមាត់សាលារៀននៅដាច់ស្រយាលឱ្យកាន់តែមានសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់ឱកាស និងបរិយាកាសសិក្សាដ៏ល្អប្រសើរ បំផុសស្មារតីដល់កុមារក្នុងសហគមន៍ឱ្យកាន់តែខិតខំរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ប្រទេសជាតិនាពេលអនាគត៕