ថ្ងៃ​សៅរ៍, ខែ​កក្កដា 18, 2026

ព័ត៌មានជាតិ

រដ្ឋបាល​ស្រុក​ឈូក រៀបចំ​ពិធី​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា ដើម្បី​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ​ក្នុង​របប ប៉ុល ពត​

​ខេត្ត​កំពត​៖ ថ្ងៃ​សុក្រ ៦​កើត ខែ​ជេស្ឋ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៦ នេះ រដ្ឋបាល​ស្រុក​ឈូក​បាន​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ ក្នុងឱកាស «​ទិវា​ជាតិ នៃ​ការចងចាំ ២០ ឧសភា​» ដែល​ជា​ថ្ងៃ​ប្រជាជន​កម្ពុជា​គ្រប់​រូប​មិនអាច​បំភ្លេច​បាន​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​បរិវេណ​វត្ត​បទុម​ប្រាំង​ស៊ី​វឌ្ឍនារាម (​ហៅ​វត្ត​ស្ទឹង​) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក សៅ មឿន អភិបាល​នៃ​គណៈ​អភិបាលស្រុក​ឈូក​។​

​គោលបំណង​នៃ​ការរៀបចំ​ពិធី​
​ការ​ប្រារព្ធ​ពិធី​នេះ​ឡើង គឺធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ៗ រួមមាន​៖
​រំលឹក និង​លើកតម្កើង​ដួង​វិញ្ញាណក្ខន្ធ​៖ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ស្លូតត្រង់​ជាច្រើន​លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម និង​អយុត្តិធម៌​បំផុត នៅក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (​ចាប់ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩)​។​

​ការចងចាំ​ប្រវត្តិសាស្ត្រ​៖ ដើម្បី​ដាស់តឿន​ស្មារតី​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​ចងចាំ​នូវ​ការឈឺចាប់ និង​សោកនាដកម្ម​ដែល​មិន​អាច​បំភ្លេចបាន​។​

​ការរួម​គ្នា​ថែរក្សា​សន្តិភាព​៖ បង្ហាញ​ពី​តម្លៃ​ដ៏​មហាសាល​នៃ​សន្តិភាព​នាពេល​បច្ចុប្បន្ន និង​ការប្តេជ្ញា​ចិត្ត​រួមគ្នា​ការពារ​មិន​ឱ្យ​របប​ខ្មៅ​ងងឹត​បែប​នេះ​កើតឡើង​ជា​ថ្មី​នៅ​លើ​ទឹកដី​កម្ពុជា​ជា​ដាច់ខាត​។​

«២០ ឧសភា ជា​ថ្ងៃ​ចងចាំ​មិន​អាច​បំភ្លេចបាន នូវ​ស្រមោល​អតីតកាល​ដ៏​ជូរ​ចត់ និង​ជា​មេរៀន​ប្រវត្តិសាស្ត្រ​សម្រាប់​ដាស់តឿន​ពលរដ្ឋ​គ្រប់​រូប​ឱ្យ​រួមគ្នា​ថែរក្សា​សន្តិភាព​» ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *