ថ្ងៃ​សៅរ៍, ខែ​កក្កដា 18, 2026

ព័ត៌មានជាតិ

ម្ចាស់​អាជីវកម្ម​វិនិយោគ​លើ​ឆ្នេរកែប ចេញ​មុខ​ទទួល​យក​ការរិះគន់​ក្នុងន័យ​ស្ថាបនា និង​សន្យា​ពង្រឹង​សេវាកម្ម​បុគ្គលិក​ចំពោះ​ភ្ញៀវ​ទេសចរ​

(​ខេត្ត​កែប​)៖ ឆ្លើយតប​ទៅនឹង​ការបញ្ចេញមតិ​រិះគន់​លើ​បណ្តាញ​សង្គម ទាក់ទិន​នឹង​ឥរិយាបថ​មិន​សមរម្យ​របស់​បុគ្គលិក​បម្រើ​សេវាកម្ម​នៅ​តំបន់​ឆ្នេរកែប កាលពី​ពេល​ថ្មីៗ​នេះ ម្ចាស់​អាជីវកម្ម​វិនិយោគ​លើ​ឆ្នេរកែប បាន​ចេញ​មុខ​ឆ្លើយតប​ភ្លាមៗ ដោយ​ក្តី​គោរព និង​ត្រៀម​ខ្លួន​ធ្វើ​ការកែលម្អ ដើម្បី​រក្សា​កិត្តិយស និង​មុខមាត់​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល​មួយ​នេះ​។​

​ការចេញមុខ​បញ្ជាក់​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​គណនី​បណ្តាញ​សង្គម​មួយ​ឈ្មោះ Liv SivFong បាន​បង្ហោះ​សារ​រិះគន់​ចំៗ ក្នុងន័យ​សួរដេញដោល​ទៅកាន់​មហាជន​ថា​៖ «​បងប្អូន​ធ្លាប់​ទៅ​កែប​ហើយ​មែន​ទេ​… ទារ​តែ​លុយ​សុទ្ធ​ទេ​? ប្រហែល​ជា​ស្គាល់​កន្លែង​នេះ​ហើយ​ដែល​ជួប​អី​អ្នក​ជួល​ពោង​សម្តី​អាក្រក់​នេះ ។ គួរអោយខ្លាច​ហើយ​និយាយ​ជាមួយ​ភ្ញៀវ​ដូច​ភ្ញៀវ​ទៅ​សុំ​»​។​

​ភ្លាមៗ​បន្ទាប់ពី​បាន​ឃើញ​ការលើកឡើង​នេះ ម្ចាស់​អាជីវកម្ម​វិនិយោគ​លើ​ឆ្នេរកែប បានប្រកាស​ទទួលយក​នូវ​ការរិះគន់​ក្នុងន័យ​ស្ថាបនា​នេះ ដោយ​ក្តី​រីករាយ និង​មិន​មាន​ការ​ប្រកែក​ឡើយ​។ លោក​បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​អ្នកវិនិយោគ ខ្ញុំ​តែងតែ​គិតគូរ និង​ណែនាំ​ជាប្រចាំ​ដល់​បុគ្គលិក ដើម្បី​ទទួល​រាក់ទាក់​ភ្ញៀវទេសចរ​ឱ្យបាន​ល្អ​ជា​និច្ច​។ ត្រង់​ចំណុច​នេះ ខ្ញុំបាទ​នឹង​ធ្វើ​ការពិនិត្យ ព្រមទាំង​ណែនាំ​ដល់​បុគ្គលិក​បន្ថែមទៀត ក្នុងករណី​មាន​ហេតុការណ៍​ដូច​ការលើកឡើង​របស់​បងស្រី​»​។​

​គួរ​រំលឹក​ផងដែរ​ថា រដ្ឋបាល​ខេត្ត​កែប ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល តែងតែ​ជម្រុញ និង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការកែលម្អ​សេវាកម្ម​ទេសចរណ៍ ទាំង​តម្លៃ ម្ហូបអាហារ និង​សម្តីសំដៅ​របស់​អាជីវក​រ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។​

​សកម្មភាព​ចេញមុខ​ទទួលខុសត្រូវ និង​ត្រៀមលក្ខណៈ​កែទម្រង់​ផ្ទៃក្នុង​របស់​ម្ចាស់​អាជីវកម្ម​ខាងលើនេះ ទទួលបាន​ការគាំទ្រ និង​ចាត់ទុកថា​ជា​គំរូ​ដ៏​ល្អ​មួយ ក្នុង​ការរួមចំណែក​លើ​ក​កម្ពស់​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​កែប ឱ្យ​កាន់តែ​មាន​ភាព​ស៊ីវិល័យ និង​កក់ក្តៅ​សម្រាប់​ភ្ញៀវទេសចរ​គ្រប់រូប​ជា​និរន្តរ៍​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *