ថ្ងៃ​សៅរ៍, ខែ​កក្កដា 18, 2026

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​អំពាវនាវ​ដល់​ឯកឧត្តម​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​កែប ជួយ​ពិនិត្យ​ករណី​ចាក់​ដី​រំលោភបំពាន​យក​ដី​ចំណី​របស់​រដ្ឋ នៅ​ស្រុក​ដំណាក់​ចង្អើរ​

ខេត្ត​កែប​៖ ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន បាន​សម្តែង​ការព្រួយបារម្ភ និង​អំពាវនាវ​យ៉ាងទទូច​ដល់ ឯកឧត្តម​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​កែប មេត្តា​ជួយ​ពិនិត្យ និង​មាន​វិធានការ​ចំពោះ​ករណី​ទន្ទ្រាន​ចាក់​ដី​រំលោភបំពាន​យក​ដី​ចំណី​របស់​រដ្ឋ ពី​សំណាក់​ជន​ឆ្លៀត​ឱកាស​មួយ​ក្តាប់​តូច​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ទីតាំង​ដី​ចំណី​របស់​រដ្ឋ​មួយកន្លែង ដែល​ស្ថិតនៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នាពេល​បច្ចុប្បន្ន កំពុង​ត្រូវបាន​ជន​ឆ្លៀតឱកាស​លួចលាក់​ធ្វើ​សកម្មភាព​ចាក់​ដី​រំលោភបំពាន​យ៉ាង​អនាធិបតេយ្យ ក្នុង​គោលបំណង​វា​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា អ្វីដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការងឿងឆ្ងល់ និង​មិន​អស់​ចិត្ត​នោះ​គឺ ក្នុងខណៈពេល​ដែល​មាន​សកម្មភាព​ចាក់​ដី​រំលោភ​បំពាន​លើ​ដី​សាធារណៈ​របស់​រដ្ឋ​យ៉ាង​ចំ​ហែរ​បែបនេះ គេ​មិន​ទាន់​ឃើញ​មាន​ចំណាត់ការ ឬ​ការចុះ​ទប់ស្កាត់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នោះឡើយ ពោល​គឺ​កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់ ដែល​ធ្វើឱ្យ​យី​អៅ​ជនល្មើស​កាន់តែ​បានចិត្ត​។​

​អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​អង្កោល ឃុំ​អង្កោល ទាំងមូល សង្ឃឹម​យ៉ាង​មុតមាំ​ថា ឯកឧត្តម​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​កែប ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត នឹង​មិន​មើល​រំលង​បញ្ហា​នេះ​ឡើយ ហើយ​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត ស្វែងរក​មុខសញ្ញា​ដែល​ចាក់​ដី​រំលោភបំពាន​នោះ​មក​ផ្តន្ទាទោស​តាមច្បាប់ និង​ដកហូត​ដី​ចំណី​របស់​រដ្ឋ​មកវិញ ដើម្បី​រក្សា​នូវ​ភាព​ស្អាតស្អំ និង​ការគោរព​ច្បាប់​នៅក្នុង​មូលដ្ឋាន​៕

# ការបកស្រាយ​ផ្នែក​ច្បាប់​៖ តើ​ការចាក់ដី​រំលោភ​បំពាន​លើ​ដី​រដ្ឋ​ខុស​ច្បាប់​ដែរ​ឬទេ​?
​ឆ្លើយតប​ទៅនឹង​សំណួរ​នេះ​៖ «​ពិតជា​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ​»​។ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដីធ្លី​របស់​រដ្ឋ​ត្រូវបាន​ការពារ​ដោយ​ច្បាប់​យ៉ាង​តឹងរ៉ឹង ជាពិសេស ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ និង ក្រមព្រហ្មទណ្ឌ​។​

​ផ្អែក​តាម​គតិ​ច្បាប់​៖
* ដី​ចំណី (​ផ្លូវ ឆ្នេរ ស្ទឹង បឹងបួ​) ជា​ដី​សាធារណៈ​របស់​រដ្ឋ​៖ តាម​ច្បាប់​ភូមិបាល ដី​សាធារណៈ​របស់​រដ្ឋ មិន​អាច​លក់ ដូរ ដោះដូរ ឬ​ធ្វើជា​កម្មសិទ្ធិ​ឯកជន​បានឡើយ ទោះជា​មាន​ការចាក់ដី ឬ​កាន់កាប់​យូរ​ប៉ុណ្ណា​ក៏​ដោយ​។​
* ទោសទណ្ឌ​ចំពោះ​អ្នករំលោភ​បំពាន​៖ យោងតាម​មាត្រា ២៥៩ នៃ​ច្បាប់​ភូមិបាល ការប៉ះពាល់​កម្មសិទ្ធិ​ដីធ្លី​របស់​រដ្ឋ (​ដូច​ជា​ការ​កាប់ឆ្ការ ហ៊ុម​ព័ទ្ធ ឬ​ចាក់ដី​រំលោភ​យក​) ត្រូវ​ចាត់ទុក​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​ត្រូវ​៖
1. បង្ខំ​ឱ្យ​បញ្ឈប់​សកម្មភាព និង​រុះរើ ឬ​កាយ​ដី​ចេញ​វិញ ដោយ​ចំណាយ​ផ្ទាល់ខ្លួន និង​ស្តារ​ស្ថានភាព​ដី​ឱ្យ​ដូចដើម​។​
2. ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់ (​ពី ៥,០០០,០០០ រៀល ដល់ ៥០,០០០,០០០ រៀល​) និង​/​ឬ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ​។​

* ការទទួលខុសត្រូវរ​បស់​អាជ្ញាធរ​៖ ប្រសិនបើ​មន្ត្រី​ជំនាញ ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​ដែល​មាន​តួនាទី​ការពារ​ដី​រដ្ឋ បែរជា​មាន​ការ​សមគំនិត បណ្តោយ ឬ​ធ្វើ​មិនដឹងមិនឮ (​រក្សា​ភាព​ស្ងៀមស្ងាត់​ដោយ​មាន​ចេតនា​ទុច្ចរិត​) មន្ត្រី​នោះ​ក៏​អាច​ត្រូវ​ប្រឈមមុខ​នឹង​ទោស​វិន័យ​រដ្ឋបាល ឬ​ទោស​ព្រហ្មទណ្ឌ​ពី​បទ «​សមគំនិត​» ឬ «​ការធ្វេសប្រហែស​ក្នុង​ការបំពេញ​តួនាទី​» ផងដែរ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *