ថ្ងៃ​សៅរ៍, ខែ​ធ្នូ 06, 2025

ព័ត៌មានជាតិ

ឯកឧត្តម​បណ្ឌិត ហ៊ុន សុខា ជំរុញ​ឲ្យ​ក្រុមការងារ​ខេត្ត​កំពត បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ​

កំពត​៖ ឯកឧត្តម​បណ្ឌិត ហ៊ុន សុខា ទីប្រឹក្សា​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​ខេត្ត​កំពត បាន​មានប្រសាសន៍​សង្កត់ធ្ងន់ និង​ណែនាំ​យ៉ាង​ម៉ឺងម៉ាត់​ដល់​សមាជិក សមាជិកា ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ និង​មាន​ប្រសិទ្ធភាព​។​
​ការលើកឡើង​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន សុខា ធ្វើឡើង​ក្នុង​ឱកាស​ដែល​ឯកឧត្តម​បាន​អញ្ជើញ​ដឹកនាំ កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល ១​ឆ្នាំ របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅ​សាលប្រជុំ​មន្ទីរពេទ្យ​ខេត្ត​កំពត​។​

​នៅក្នុង​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ ឯកឧត្តម​បណ្ឌិត ហ៊ុន សុខា បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការចុះ​មូលដ្ឋាន​ជាប់​ជាប្រចាំ និង​ការដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​របស់​គណ​បក្ស​។​

​ឯកឧត្តម​បាន​ផ្តោត​ជា​ពិសេស​ទៅលើ​ចំណុច​គន្លឹះ​មួយចំនួន រួមមាន​៖
* ការពង្រឹង​ការបម្រើ​សេវា​សាធារណៈ​៖ សមាជិក​បក្ស​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​តែ​ជា​បង្អែក និង​ជា​អ្នកបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាពលរដ្ឋ ដោយ​ធានា​ថា សេវាសាធារណៈ​ទាំងអស់​ត្រូវបាន​ផ្តល់ជូន​ដោយ តម្លាភាព ឆាប់រហ័ស និង​គ្មាន​ការរើសអើង​។​
* ការយកចិត្តទុកដាក់​លើ​ជីវភាព​រស់នៅ​៖ ក្រុមការងារ​ត្រូវ​បន្ត​ជំរុញ​ការងារ​កសាង​សមាជិក និង​ពង្រឹង​មូលដ្ឋាន​គណបក្ស ស្របពេល​ជាមួយគ្នានេះ ត្រូវ​យកចិត្តទុកដាក់​តាមដាន និង​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព ក៏ដូចជា​បញ្ហា​ផ្សេងៗ​ដែល​ប្រជាពលរដ្ឋ​ជួបប្រទះ​ក្នុង​មូលដ្ឋាន​។​
* ការរក្សា​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​៖ ជំរុញ​ឲ្យ​សមាជិក សមាជិកា រក្សាបាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង និង​បន្ត​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​អនុវត្តន៍​ទិសដៅ​ការងារ​ដែល​បាន​ដាក់ចេញ​។​

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល ១​ឆ្នាំនេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ពី​សំណាក់​៖​ឯកឧត្តម ស្រៀ​ង ម៉េង អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​។​
សមាជិក សមាជិកា របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ជាច្រើន​រូប​ផង​ដែរ​។​
​ឯកឧត្តម​អនុប្រធាន​ក្រុមការងារ និង​សមាជិក​ដែល​បាន​ចូលរួម ក៏​បាន​ធ្វើ​បទ​បង្ហាញ និង​រាយការណ៍​អំពី​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លងមក ក៏ដូចជា​បញ្ហា​ប្រឈម និង​ទិសដៅ​អនុវត្តន៍​បន្ត​សម្រាប់​ឆ្នាំ​បន្ទាប់ ដើម្បី​ធានាបាន​នូវ​ការរីកចម្រើន និង​ការគាំទ្រ​កាន់តែ​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​ការណែនាំ​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន សុខា នៅពេលនេះ គឺជា​ការ​រំលឹក និង​ការជំរុញ​ដ៏​សំខាន់​មួយ ក្នុង​គោលដៅ​ពង្រឹង​គុណភាព​ការងារ និង​ប្រសិទ្ធភាព​នៃ​ការបម្រើ​ប្រជាពលរដ្ឋ ធ្វើយ៉ាងណា​ឲ្យ​សមាជិកប​ក្ស​ទាំងអស់​ក្លាយ​ជា​អ្នកបម្រើ​ពលរដ្ឋ​ពិតប្រាកដ និង​ធានា​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​ទទួលបាន​ការជឿទុកចិត្ត និង​គាំទ្រ​ពី​មហាជន​។​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *