កំពត៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពតបានរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពមហោឡារិក និងការគោរពដ៍ខ្ពង់ខ្ពស់។
ពិធីនេះត្រូវបានដឹកនាំដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និង លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត។
អង្គពិធីមានការចូលរួមពីមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ យុវជនគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ដើម្បីសម្តែងនូវភក្ដីភាព និងការគោរពដ៍ជ្រាលជ្រៅចំពោះព្រះមហាក្សត្រ។
ការរៀបចំព្រះរាជពិធីបុណ្យនេះឡើង គឺដើម្បីជាការឧទ្ទិសថ្វាយព្រះពរជ័យថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ និងគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរទូទាំងប្រទេសជានិច្ចនិរន្តរ៍តទៅ។
កំណត់សម្គាល់៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ គឺជាខួបលើកទី២១ នៃការគ្រងរាជ្យសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី (២៩ តុលា ២០០៤ – ២៩ តុលា ២០២៥) ៕