(កំពត)៖ នាព្រឹកថ្ងៃសៅរ៍ ទី ១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានរៀបចំពិធីបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ទូទៅក្នុងរយៈពេលមួយឆ្នាំ របស់ក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត។
* ឯកឧត្តម ទី ប៊ុនថេង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
* ឯកឧត្តម ហាក់ សុវណ្ណ ឯកឧត្តម ហុង ភាព ឯ កឧត្តម ឡូញ វុិត ព្រមទាំងសមាជិក សមាជិកា និងថ្នាក់ដឹកនាំនៃក្រុមចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពតជាច្រើនរូបផងដែរ។
ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំ ជាកិច្ចចាប់ផ្ដើម លោក គង់ សុខហេង បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារទូទៅក្នុងរយៈពេលមួយឆ្នាំរបស់ក្រុមការងារ។
ក្នុងឱកាសនោះ ឯកឧត្តម ស្រៀង ម៉េង បានមានប្រសាសន៍៖ពាំនាំ ផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលជូនចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារទាំងអស់។
ការកោតសរសើរនិងវាយតម្លៃខ្ពស់៖ ឯកឧត្តមបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត ដែលមានសមត្ថភាព ជំនាញ ចំណេះដឹង និងបទពិសោធន៍ការងារខ្ពស់។
ឯកឧត្តមបានគូសបញ្ជាក់ពីការស្ម័គ្រចិត្តលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីលើកកម្ពស់ស្មារតីភ្ញាក់រលឹក ជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅដណ្តើមប្រៀបខ្លាំង និងប្រៀបឈ្នះជូនគណបក្ស។
ឯកឧត្តមបានអំពាវនាវឲ្យថ្នាក់ដឹកនាំ និងសមាជិកទាំងអស់បំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន ស្មាគៀកស្មា និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដូចជា៖
* ការគោរពវិន័យ ការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
* ឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។
* ការខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ។
* ត្រូវមានសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ច។
* រំលឹកគោលការណ៍សំខាន់ៗ៖ ឯកឧត្តមក៏បានរំលឹកអំពីគោលការណ៍សំខាន់ៗរបស់គណបក្ស ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដូចជា៖
* សិល្បៈនៃការចែករំលែក។
* យុទ្ធសាស្ត្រឈ្នះៗ។
* គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។
* សមិទ្ធិផលធំៗជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភ្លឺស្វាងរបស់សម្តេចតេជោ ហ៊ុន សែន។