ថ្ងៃ​សៅរ៍, ខែ​ធ្នូ 06, 2025

ព័ត៌មានជាតិ

ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ជា​អំណោយ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​ប្រជាពលរដ្ឋ​ខេត្ត​កែប​

នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ តុលា ២០២៥ នេះ ខេត្ត​កែប​បាន​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

សមិទ្ធផល​នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដំណាក់​ចង្អើរ ខេត្ត​កែប​។ ផ្លូវ​បេតុង​ថ្មី​នេះ​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ​កសិផល​នានា​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ភាពងាយស្រួល និង​រហ័ស​ទាន់​ចិត្ត ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប នេះ ត្រូវបាន​ដឹកនាំ​ជា​អធិបតី​ដោយ​៖​ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ន​នៃ​គណៈ​អភិបាលខេត្ត​កែប ឯកឧត្តម អ៊ុក ថា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។

​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ក្នុង​ពិធី​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ដែនដី ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ជនបទ និង​ជំរុញ​ការអភិវឌ្ឍ​ខេត្ត​កែប​ទាំងមូល​ ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *