កំពង់ស្ពឺ៖ ក្រុមឈ្មួញដែលមានមុខសញ្ញាធ្លាប់មិនគោរពបទដ្ឋានបច្ចេកទេសត្រឹមត្រូវ បានធ្វើសកម្មភាពជីកកកាយរណ្ដៅដីអាជីវកម្មនៅភូមិប្លុកតាសេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងដឹកជញ្ជូនដីលើសទ្រុងធ្លាក់លើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ៩១ ទៅដល់ ៩៣ បង្កជាភក់ជ្រាំ និងធូលីហុយនៅពេលស្ងួត ប៉ះពាល់ដល់សាធារណៈជនដែលធ្វើដំណើរ ទាំងសុវត្ថិភាព សុខភាព បរិស្ថាន និងជីវភាពរបស់អ្នកភូមិ។
ប្រភពព័ត៌មានបានឱ្យដឹងថា សកម្មភាពរបស់ក្រុមឈ្មួញនេះហាក់ដូចជាមិនញញើតអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធឡើយ ខណៈដែលពុំទាន់មានច្បាប់អនុញ្ញាតពេញលេញក្នុងដៃ។ គេបានសុំច្បាប់ចាក់បំពេញដីត្រឹម ២០ ហិកតា ប៉ុន្តែទំហំក្នុងគម្រោងគឺរាប់សិបហិកតា។ រីឯច្បាប់ជីកកកាយដីវិញ សុំត្រឹមតែ ១ ហិកតា លើរណ្ដៅដីចាស់ជាច្រើនហិកតាដែលធ្លាប់មានការគប់គិតគ្នាមិនបង់ពន្ធពីសំណាក់ក្រុមឈ្មួញមុនៗ (ទីតាំងរណ្ដៅចាស់ដែលធ្លាប់កាយដីលក់ឥតច្បាប់)។
ទាក់ទងនឹងសកម្មភាពនេះ លោក ប៊ុត សារ៉ាត់ ហៅ អ៊ឹម ដែលជាម្ចាស់គ្រឿងចក្រកំពុងជីកកកាយ និងដឹកជញ្ជូន មិនបានធ្វើការបញ្ជាក់ទេ បន្ទាប់ពីទទួលសារសំណួរហើយមិនឆ្លើយតប តាំងពីថ្ងៃទី ២២ ខែតុលា រហូតដល់ថ្ងៃចេញផ្សាយ។ ចំណែកលោក ពេជ ឧត្តម ដែលជាអ្នកសុំច្បាប់សិប្បកម្មអាជីវកម្មរណ្ដៅដី ក៏មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បានដែរ។
លោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ករណីនេះធ្លាប់បានអប់រំម្ដងហើយ ហើយនឹងចុះទៅពិនិត្យបន្តទៀត។ ទោះជាយ៉ាងនេះក្ដី អ្វីដែលគួរឱ្យឆ្ងល់ គឺឈ្មួញបានហ៊ានធ្វើសកម្មភាពមុនមួយសប្ដាហ៍ទៅហើយ ទើបតែពេលធ្លាយរឿងទប់លែងជាប់ ទើបឃើញមន្ត្រីជំនាញចុះទៅឱ្យបញ្ឈប់សកម្មភាពរង់ចាំច្បាប់ធ្លាក់មកសិន។ តាមកំណត់ហេតុ អាចម៌ដីដែលកាយមុននោះ ត្រូវផាកពិន័យគុណជាពីរតាមច្បាប់។
អ្នកដែលមានបទពិសោធន៍លើកិច្ចការនេះបានលើកឡើងថា ច្បាប់សិប្បកម្មរណ្ដៅដី ១ ហិកតា គឺមិនអាចកាយយកអាចម៌ដីបានពេញ ១ ហិកតាទេ ព្រោះត្រូវកាត់ចំណី ២០ ទៅ ៣០ អា ហើយច្បាប់អនុញ្ញាតឱ្យជីកបានជម្រៅត្រឹមតែ ៥ ម៉ែត្រប៉ុណ្ណោះ ខណៈដែលជម្រៅចាស់ជាមធ្យមមានជាង ១ ម៉ែត្រស្រាប់ទៅហើយ។ ដូច្នេះ ទំហំអាចម៌ដីដែលអាចទទួលបានគឺប្រហែល ៥ ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ។