ខេត្តកំពត៖ សកម្មភាពជីកកាយដីភ្នំទ្រង់ទ្រាយធំមួយកន្លែង ស្ថិតនៅតំបន់ «ភ្នំពក» ក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត កំពុងក្លាយជាប្រធានបទក្ដៅ និងបង្កជាការងឿងឆ្ងល់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការមូលដ្ឋាន។ សេចក្តីព្រួយបារម្ភនេះ គឺផ្តោតលើភាពស្របច្បាប់នៃអាជ្ញាប័ណ្ណ និងវិសាលភាពនៃការធ្វើអាជីវកម្មជីកកាយដីភ្នំ ដែលធ្វើឱ្យសាធារណជនចោទសួរថា តើមានការបំពានច្បាប់ ឬមានការត្រួតពិនិត្យហ្មត់ចត់ពីស្ថាប័នពាក់ព័ន្ធកម្រិតណា។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងអ្នកតាមដានការអនុវត្តច្បាប់បានឱ្យដឹងថា សកម្មភាពកាយដីភ្នំភាគច្រើននៅក្នុងតំបន់ស្រុកទឹកឈូ តែងតែត្រូវបានគេអះអាងថាមាន «អាជ្ញាប័ណ្ណចល័ត»។ ប៉ុន្តែ បញ្ហាចម្បងដែលធ្វើឱ្យសង្គមមានមន្ទិលសង្ស័យ គឺការបកស្រាយ និងការអនុវត្តជាក់ស្តែង ថាតើអាជ្ញាប័ណ្ណប្រភេទនេះផ្តល់សិទ្ធិឱ្យកាយទម្លាក់ភ្នំផ្ទាល់ ឬក៏សម្រាប់តែការកាយកែលម្អលើទំហំដីដែលមានប្លង់កម្មសិទ្ធិស្របច្បាប់ប៉ុណ្ណោះ។
តាមរយៈភាពចម្រូងចម្រាសនេះ ប្រភពបានទទូចស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញធ្វើការបែងចែក និងបកស្រាយឱ្យបានច្បាស់លាស់ ដើម្បីជម្រះមន្ទិល និងការពារធនធានធម្មជាតិនៅក្នុងមូលដ្ឋាន។
ពាក់ព័ន្ធនឹងសកម្មភាពខាងលើនេះ អង្គភាពសារព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺ ឬការបកស្រាយពី លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពត បានទេ ដោយសារលេខទូរសព្ទរបស់លោកជាប់រវល់។ ចំណែកឯ លោក អុឹមចន្ទ័ សោធន អភិបាលស្រុកទឹកឈូ បានប្រាប់អង្គភាពផ្សារព័ត៌មានយើងថាចាំលោកឲ្យក្រុមការងារឆែកមើលសិន។
ជុំវិញភាពមិនច្បាស់លាស់នេះ ប្រជាពល រដ្ឋ និងមន្ត្រីរាជការខ្នាតតូចបានលើកឡើ ងជាសំណួរគន្លឹះទៅកាន់ស្ថាប័នមានស មត្ថកិច្ចដូចខាងក្រោម៖ទី១៖ តើអាជ្ញាធរ និងមន្ត្រីជំនាញបានចេញអាជ្ញាប័ណ្ណឱ្យគ្រឿងចក្រធ្វើអាជីវកម្មកាយដីភ្នំដោយផ្ទាល់ ឬក៏សម្រាប់ការកាយនៅលើដីមានប័ណ្ណកម្មសិទ្ធិ?
ទី២៖ តើកម្រិតនៃការអនុញ្ញាត ឬវិសាលភាពនៃអាជ្ញាប័ណ្ណថ្នាក់ស្រុក និងថ្នាក់ខេត្ត មានដែនកំណត់ និងលក្ខខណ្ឌច្បាប់ដល់កម្រិតណាខ្លះ?
ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ ត្រៀមខ្លួនជានិច្ចក្នុងការផ្សព្វផ្សាយបំភ្លឺ និងស្វាគមន៍រាល់ការពន្យល់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងការទទួលបានព័ត៌មានពិតប្រាកដគ្រប់ជ្រុ ងជ្រោយ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។