ថ្ងៃ​អង្គារ, ខែ​វិច្ឆិកា 17, 2026

ព័ត៌មានជាតិ

​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ខេត្ត​កំពត​រង​ការរិះគន់​៖ បណ្តោយ​ឱ្យ​ក្រុម​គ្រឿងចក្រ​យក «​អាជ្ញាប័ណ្ណ​ដី​ចល័ត​» មក​កាយ​ដី​ភ្នំ​លក់​យ៉ាង​អាណាធិបតេយ្យ​នៅ​ស្រុក​ទឹកឈូ​

​ខេត្ត​កំពត​៖ សកម្មភាព​កាយ និង​ឈូសឆាយ​ដី​ភ្នំ​យ៉ាង​សន្ធោសន្ធៅ​មួយកន្លែង ស្ថិត​នៅ​ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្ត​កំពត កំពុង​ក្លាយជា​ចំណុចក្តៅ​នៃ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​មូលដ្ឋាន ចំពោះ​ភាព​អសកម្ម និង​ការ​បណ្តោយឱ្យ​ក្រុម​អ្នករកស៊ី​គ្រឿងចក្រ​យក «​អាជ្ញាប័ណ្ណ​កាយ​ដី​ចល័ត​» មក​ធ្វើ​សកម្មភាព​កាយ​ដី​លក់​យ៉ាង​អាណាធិបតេយ្យ​ជាប់​ជើងភ្នំ ដោយ​មិន​ខ្វល់ខ្វាយ​ពី​ផលប៉ះពាល់​បរិស្ថាន និង​ច្បាប់ទម្លាប់​អ្វី​ឡើយ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​អ្នកជំនាញ​ក្នុង​តំបន់​បាន​ទម្លាយ​ឱ្យដឹងថា ក្រុម​គ្រឿងចក្រ​ទាំងនោះ​ហាក់ដូចជា​កំពុង​យក​ខ្នងបង្អែក ឬ​សំអាង​លើ «​អាជ្ញាប័ណ្ណ​កាយ​ដី​ចល័ត​» ត្រឹម​មួយ​ច្បាប់ យក​មក​បន្លំ​ភ្នែក​អាជ្ញាធរ ដើម្បី​ធ្វើ​សកម្មភាព​កាយ​ដីភ្នំ និង​ជីក​រាយ​លក់​យ៉ាង​គគ្រឹកគគ្រេង​។ សកម្មភាព​នេះ​បាន​បង្ក​ឱ្យ​មាន​ការងឿងឆ្ងល់ និង​ចោទសួរ​យ៉ាងខ្លាំង​ថា​៖ តើ​អាជ្ញាប័ណ្ណ​កាយ​ដី​ចល័ត​មួយច្បាប់​នេះ ពិតជា​អនុញ្ញាត​ឱ្យមាន​សកម្មភាព​កាយ​បំផ្លាញ​ដីភ្នំ ឬ​មួយ​ក៏​អនុញ្ញាត​ឱ្យ​កាយ​លើ​ដី​កម្មសិទ្ធិ​ដែល​មាន​ទំហំ និង​លក្ខខណ្ឌ​កំណត់​ត្រឹមត្រូវ​? ហេតុអ្វី​បាន​ជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើ​មិនដឹងមិនឮ និង​បណ្តោយ​ឱ្យ​មាន​ការប្រព្រឹត្ត​ខុស​ពី​គោលបំណង​ច្បាប់​យ៉ាង​រំភើយ​បែបនេះ​?

​ភាពមិនប្រក្រតី និង​ការរិះគន់​លើ​មន្ត្រី​ជំនាញ​
​មហាជន​បាន​លើកឡើង​ថា ការ​បណ្តោយ​ឱ្យ​មាន​សកម្មភាព​ជី​កកាយ និង​ឈូសឆាយ​ដី​ភ្នំ​ដោយ​គ្មាន​ការត្រួតពិនិត្យ​ហ្មត់ចត់​បែបនេះ គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ភាព​ធូររលុង និង​ក្វាង​ក្រប​ខណ្ឌ​ការងារ​របស់​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពត ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ដែល​ហាក់​កំពុង​បិទ​ភ្នែក​បិទ​ត្រា​ចំពោះ​ភាពអនាធិបតេយ្យ​នេះ​។

​ការប្រើប្រាស់​ក្រដាស​ស្នាម ឬ​អាជ្ញាប័ណ្ណ​ខុស​ប្រភេទ ដើម្បី​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ធម្មជាតិ គឺជា​អំពើ​ល្មើស​ច្បាប់​ច្បាស់​ក្រឡែត​។​

​ទិដ្ឋភាព​ច្បាប់ និង​ការព្រមាន​
​យោងតាម ច្បាប់​ស្តីពី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែង​យ៉ាងច្បាស់​ថា​៖
​រាល់​សកម្មភាព​ធ្វើ​អាជីវកម្ម​រ៉ែ ឬ​កាយ​ដី​ភ្នំ​ដើម្បី​អាជីវកម្ម ត្រូវតែមាន អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ​ផ្លូវការ និង ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន (EIA) ច្បាស់លាស់ ពី​ក្រសួង ឬ​ស្ថាប័ន​ជំនាញ​។
​អាជ្ញាប័ណ្ណ​កាយ​ដី​ចល័ត​ទូទៅ មិនមែនជា​លិខិតឆ្លងដែន​សម្រាប់​យក​ទៅ​កាយ​បំផ្លាញ​ដីភ្នំ ឬ​ធ្វើ​អាជីវកម្ម​រ៉ែ​ទ្រង់ទ្រាយ​ធំ​នោះឡើយ​។​

​រាល់​ការធ្វើ​សកម្មភាព​ខុសច្បាប់ ឬ​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ត្រូវ​ចាត់ទុកជា អំពើ​ល្មើស​ច្បាប់ ដែល​អាជ្ញាធរ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​មាន​វិធានការ​តឹងរ៉ឹង ក្នុងការ​ផ្អាក​សកម្មភាព ពិន័យ និង​ដាក់​ទោសទណ្ឌ​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន មិនមែន​ទុកឱ្យ​ក្រុម​ទាំងនោះ​ធ្វើ​សកម្មភាព​រំលោភ​បំពាន​ច្បាប់​តាម​អំពើ​ចិត្ត​នោះ​ទេ​។​

​ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​មូលដ្ឋាន បាន​បន្ត​ទទូច និង​រង់ចាំ​មើល​ចំណាត់ការ​របស់ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ព្រមទាំង​ស្ថាប័ន​ថ្នាក់​ជាតិ​ពាក់ព័ន្ធ ថា​តើ​នឹង​មាន​វិធានការ​ក្តៅ​កម្រិតណា ដើម្បី​ចុះ​អធិការកិច្ច ចាត់វិធានការ​ផ្លូវច្បាប់ និង​ទប់ស្កាត់​សកម្មភាព​កាយ​ដីភ្នំ​ដ៏​អាណាធិបតេយ្យ​នៅ​ស្រុក​ទឹកឈូ​នេះ ព្រមទាំង​លាតត្រដាង​ពី​ភាព​មិន​ប្រក្រតី​របស់​មន្ត្រី​ខិលខូច​មួយចំនួ​ន​ដែល​ឃុបឃិត​គ្នា​បើកដៃ​ឱ្យមាន​អំពើ​ល្មើស​ច្បាប់​នេះ​ឡើង​?
​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *