ថ្ងៃ​ចន្ទ, ខែ​កញ្ញា 07, 2026

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​រាយការណ៍​ពី​ករណី​កាប់​រាន​ព្រៃឈើ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ នៅ​ស្រុក​ឈូក ខេត្ត​កំពត ស្នើសុំ​អាជ្ញាធរខេត្ត និង​មន្ទីរ​ជំនាញ ចាត់វិធានការ​ទប់ស្កាត់​

ខេត្ត​កំពត​៖ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​សម្តែង​នូវ​ក្តីបារម្ភ​យ៉ាងខ្លាំង ចំពោះ​សកម្មភាព​កាប់ឆ្ការ និង​រំលោភ​យក​ដី​ព្រៃ​ដែល​ជា​ធនធាន​ធម្មជាតិ និង​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន ស្ថិតនៅក្នុង​ភូមិ​មនោ​សុខ ឃុំ​តា​កែន ស្រុក​ឈូក ខេត្ត​កំពត​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​ឱ្យដឹងថា សកម្មភាព​កាប់ឆ្ការ​ព្រៃ​ឈើ និង​ទន្ទ្រាន​យក​ដី​រដ្ឋ​យ៉ាង​អាណាធិបតេយ្យ​នេះ បាន និង​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ដើម្បី​បម្រើ​ផលប្រយោជន៍​បុគ្គល​។

​ជាមួយគ្នានេះ ក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើង​ដោយ​សម្តែង​ការខកចិត្ត​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធ​រ និង​មន្ត្រី​ជំនាញ​ក្នុង​មូលដ្ឋាន ដែល​ហាក់បីដូចជា​ពុំទាន់​មាន​វិធានការ​ទប់ស្កាត់ ឬ​បង្ក្រាប​ឱ្យបាន​ទាន់​ពេលវេលា​នៅឡើយ​។​

​ផ្អែក​លើ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ក្នុងភូមិ​មនោ​សុខ សូម​អំពាវនាវ និង​សំណូមពរ​យ៉ាងទទូច​ជូន​ចំពោះ​៖
​លោក​អភិបាលស្រុក​ឈូក​ ​ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​ ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាក់ព័ន្ធ (​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​) ​មេត្តា​ចាត់​កម្លាំង​ជំនាញ ចុះ​ពិនិត្យ​ស្រាវជ្រាវ និង​បើក​ការស៊ើបអង្កេត​ជា​បន្ទាន់​លើ​ករណី​នេះ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជនខិលខូច​ដែល​បាន​ប្រព្រឹត្ត​បទល្មើស ព្រមទាំង​ការពារ និង​ថែរក្សា​ដី​ព្រៃឈើ​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឱ្យបាន​គង់វង្ស​។​

​អង្គភាព​សារព័ត៌មាន​យើង ពុំ​ទាន់​អាច​សុំ​ការបកស្រាយ ឬ​បំភ្លឺ​បន្ថែម​ពី​អាជ្ញាធរ​មូលដ្ឋាន ឃុំ​-​ស្រុក និង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​ក្នុងករណី​នេះ​បាន​នៅឡើយ​ទេ ដោយសារ​ពុំ​មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​។ អង្គភាព​យើង​រង់ចាំ​ទទួល​ការបំភ្លឺ​គ្រប់ពេលវេលា​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើឱ្យ​ព័ត៌មាន​នេះ​កាន់តែ​មាន​តម្លាភាព និង​គ្រប់​ជ្រុងជ្រោយ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *