ថ្ងៃ​ចន្ទ, ខែ​កញ្ញា 07, 2026

ព័ត៌មានជាតិ

​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប បន្ត​យុទ្ធនាការ​អប់រំ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ជំហាន​ទី​២ ជូន​ដល់​សិស្សានុសិស្ស​អនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប​

ខេត្ត​កែប​៖ នា​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២៦ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប បាន​បន្ត​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ​ស្តីពី «​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ជំហាន​ទី​២» ក្រោម​ប្រធានបទ «​ពង្រឹង​អក្ខរកម្ម​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​សុវត្ថិភាព​ព័ត៌មាន​» ជូន​ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៅ​អនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​អក្ខរកម្ម​ព័ត៌មាន អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ប្រកបដោយ​ការទទួលខុសត្រូវ​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក ប៊ុន យោង អភិបាលរង​ខេត្ត​កែប តំណាង ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ដោយ​មាន​ការចូលរួម​ពី លោក រស់ ឧត្ដុង្គ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោក ងួន ច័ន្ទ​សុជាតា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុងកែប មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក ប៊ុន យោង អភិបាលរង​ខេត្ត បាន​គូសបញ្ជាក់ថា ទោះបីជា​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ឌីជីថល និង​បណ្តាញ​សង្គម​ផ្តល់​ភាពងាយស្រួល​ក្នុង​ការទទួល និង​ចែករំលែក​ព័ត៌មាន​យ៉ាងណាក៏ដោយ ប៉ុន្តែ​ក៏​បាន​បង្ក​ឱ្យ​មាន​ការរីក​រាលដាល​នៃ​ព័ត៌មាន​ក្លែងក្លាយ ដែល​ប៉ះពាល់​ដល់​បុគ្គល និង​សង្គម​ផងដែរ​។ លោក​បាន​ផ្តាំផ្ញើ​ដល់​យុវជន និង​សិស្សានុសិស្ស​ទាំងអស់​ថា​៖
​ត្រូវ​ផ្ទៀងផ្ទាត់​ប្រភព​៖ ពិនិត្យ​ប្រភពព័ត៌មាន​ឱ្យបាន​ច្បាស់លាស់​មុននឹង​ជឿ ឬ​ធ្វើ​សកម្មភាព Like, Share និង Comment ដើម្បី​ជៀសវាង​ការ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​ដោយ​អ​ចេតនា​។​

​បង្ការ​ផលប៉ះពាល់​៖ ការចែករំលែក​ព័ត៌មាន​មិន​ច្បាស់លាស់ អាច​បង្ក​ឱ្យមាន​ភាពភ័យខ្លាច ការភាន់ច្រឡំ និង​ប៉ះពាល់​ដល់​សាមគ្គីភាព​ក្នុងសង្គម​។​

​ជាមួយគ្នានេះ លោក រស់ ឧត្តុង្គ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប បាន​លើកឡើង​ថា សិស្សានុសិស្ស​ត្រូវ​រៀបចំ​ខ្លួន​ឱ្យ​ក្លាយជា «​ពលរដ្ឋ​ឌីជីថល​ល្អ​» និង​ជា​ភ្នាក់ងារ​សុវត្ថិភាព​ព័ត៌មាន​ដ៏​សកម្ម​។ លោក​បាន​អំពាវនាវ​ឱ្យ​ប្អូនៗ​៖
​ប្រើប្រាស់​ការ​គិតពិចារណា និង​អក្ខរកម្ម​ព័ត៌មាន​ធ្វើ​ជា​ខែល​ការពារ​ខ្លួន ការពារ​សិទ្ធិ និង​រួមចំណែក​ថែរក្សា​សន្តិភាព​ក្នុងសង្គម​។​
​នាំ​យក​ចំណេះដឹង​ដែល​ទទួលបាន​ពី​យុទ្ធនាការ​នេះ ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​ក្រុមគ្រួសារ មិត្តភក្តិ និង​សហគមន៍ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​។​

​គួរ​រំលឹក​ផងដែរ​ថា យុទ្ធនាការ​អប់រំ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ជំហាន​ទី​២ នៅ​អនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប នេះ គឺជា​លើក​ទី​៣ ហើយ​ដែល​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប​បាន​អនុវត្ត​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ក្នុង​ខេត្ត ដោយ​កន្លងមក​ធ្លាប់បាន​រៀបចំ​នៅ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយា​វង្ស ក្រុងកែប និង វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង ស្រុក​ដំណាក់​ចង្អើរ រួចមកហើយ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *