ថ្ងៃ​សៅរ៍, ខែ​កក្កដា 18, 2026

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​កែប ចុះ​កាយ​បើក​ផ្លូវទឹក​សម្រួលការ​កកស្ទះ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣៣ ដើម្បី​បង្កា​រការ​ជន់​លិច​

ខេត្ត​កែប​៖ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៦ ក្រុមការងារ​អាជ្ញាធរ​ខេត្ត​កែប បាន​ចុះ​ប្រតិបត្តិការ​កាយ​បើក​ផ្លូវទឹក​ដែល​កកស្ទះ​ជាបន្ទាន់ ដើម្បី​រំដោះ​ទឹក និង​បង្កា​រការ​ជន់​លិច​លំនៅឋាន​ប្រជាពលរដ្ឋ ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​។​

​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ លោក ហ៊ួ មិថុនា អភិបាលរង​ខេត្ត​កែប និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​កែប ដោយ​មាន​ការចូលរួម​សហការ​យ៉ាង​សកម្ម​ពី​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​។​

​ទីតាំង​ដែល​ក្រុម​ការងារ​បាន​ចុះ​កាយ​បើក​ផ្លូវទឹក​គឺ​ស្ថិតនៅ​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៣៣ ក្បែរ​រង្វង់​មូល​សេះស ដែល​ជា​ចំណុច​ងាយ​នឹង​មាន​ការកកស្ទះ​លំហូរ​ទឹក​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។

​ការចុះអនុវត្ត​សកម្មភាព​នេះ បាន​ធ្វើ​ឡើង​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​សម្រួល​លំហូរ​ទឹក​ឱ្យបាន​ទាន់​ពេលវេលា ជាពិសេស​ការការពារ​មិន​ឱ្យ​ទឹក​ហូរ​ចូល​ជន់​លិច​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ​។​

​លោក ហ៊ួ មិថុនា បាន​គូសបញ្ជាក់ថា ការដោះស្រាយ​បញ្ហា​លំហូរ​ទឹក​នេះ គឺជា​វិធានការ​ចាំបាច់​ដើម្បី​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​ទឹកជំនន់ ដែល​អាច​កើតមានឡើង​ក្នុង​រដូវវស្សា​នេះ​។ លោក​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​មន្ទីរជំនាញ និង​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការសម្រេច​បេសកកម្ម​មួយ​នេះ​ប្រកបដោយ​ជោគជ័យ​។​

​អាជ្ញាធរ​ខេត្ត​កែប ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​អាកាសធាតុ និង​ចូលរួម​រក្សា​អនាម័យ​បរិស្ថាន ដោយ​កុំ​ចោល​សំរាម​ចូល​ក្នុង​ប្រព័ន្ធ​លូ ឬ​ផ្លូវទឹក ដើម្បី​ចៀសវាង​ការកកស្ទះ​ដែលនាំឱ្យ​មាន​ការ​ជន់​លិច​នា​រដូវវស្សា​នេះ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *