ថ្ងៃ​សៅរ៍, ខែ​ធ្នូ 06, 2025

ព័ត៌មានជាតិ

​ឯកឧត្តម សាយ សំ​អាល់ កោតសរសើរ​អាជ្ញាធរ​ខេត្ត​កែប ចំពោះ​ការជួយ​សង្គ្រោះ​ស្ត្រី​សម្រាលកូន​បន្ទាន់​

ភ្នំពេញ​៖ ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​កែប បាន​បង្ហោះ​សារ​មួយ​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ អាជ្ញាធរ​ខេត្ត​កែប ដែល​បាន​បង្ហាញ​នូវ​ស្មារតី​ទទួលខុសត្រូវ និង​មនុស្សធម៌​ខ្ពស់ ក្នុង​ការជួយ​សង្គ្រោះ និង​សម្របសម្រួល​ដល់​ករណី​ស្ត្រី​ម្នាក់​សម្រាលកូន​ភ្លាមៗ នៅតាម​ផ្លូវ ក្រោយ​ធ្វើ​ដំណើរ​ឆ្លង​ទឹក​ពី​កោះ​។​

​យោង​តាម​ខ្លឹមសារ​ដែល​ឯកឧត្តម​បាន​បង្ហោះ អាជ្ញាធរ​ខេត្ត​កែប បាន​ធ្វើ​អន្តរាគមន៍​ទាន់ពេលវេលា ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​សម្រាលកូនរ​បស់​ស្ត្រី​រូបនោះ ហើយ​បាន​ដឹកជញ្ជូន​ទាំង​ម្តាយ និង​ទារក​ទៅកាន់ មន្ទីរពេទ្យ ដោយ​សុវត្ថិភាព ដើម្បី​ធានាបាន​នូវ​សុខភាព​ល្អ​ទាំង​ពីរ​នាក់​។​

​ឯកឧត្តម សាយ សំ​អាល់ បាន​សរសេរ​ក្នុង​សារ​នោះ​ថា​៖
“​ខ្ញុំ​សូម​អរគុណ និង​កោតសរសើរ ចំពោះ​អាជ្ញាធរ​ខេត្ត [​កែប​] ដែល​បាន​សម្របសម្រួល ជូន​បងស្រី​ដែល​មក​សម្រាលកូន​។​”

​សកម្មភាព​មនុស្សធម៌ និង​ការទទួលខុសត្រូវ​របស់​អាជ្ញាធរ​ខេត្ត​កែបនេះ គឺជា​ការអនុវត្ត​ជាក់ស្តែង​ស្របតាម #​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល និង​បង្ហាញ​ពី​ប្រសិទ្ធភាព​ការងារ​របស់ #​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​កែប ក្នុង​ការយកចិត្តទុកដាក់ និង​ដោះស្រាយ​បញ្ហា​បន្ទាន់​របស់​ប្រជាពលរដ្ឋ ជាពិសេស​ក្នុង​ស្ថានភាព​ដែល​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់​។​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *