កំពង់ស្ពឺ៖ ផ្លូវកៅស៊ូមួយខ្សែដ៏សំខាន់ដែលត្រូវបានគេស្គាល់ថាជា ផ្លូវត្រពាំងខ្យង ឬ ផ្លូវខេត្តលេខ ១៣០ តភ្ជាប់ពីផ្លូវជាតិលេខ ៤ មកកាន់ផ្លូវខេត្តលេខ ១៣០ នាពេលបច្ចុប្បន្ននេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុក និងជាកង្វល់ធ្ងន់ធ្ងរបំផុតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
កំណាត់ផ្លូវមួយខ្សែនេះមានទីតាំងស្ថិតនៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានចំណុចតភ្ជាប់ចាប់ពីផ្លូវជាតិលេខ ៤ ក្បែរផ្សារព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកពិសី។ ផ្លូវដែលធ្លាប់តែជាកៅស៊ូមួយនេះ ឥឡូវកំពុងប្រែក្លាយជា «ថ្លុក ឬត្រពាំង» ពោរពេញទៅដោយ ចង្ហុកធំៗ និងដក់ទឹក ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនទំនិញនានាក្នុងតំបន់។
បញ្ហានៃការខូចខាតផ្លូវនេះ បានជំរុញឲ្យប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នានិយាយ រិះគន់ ទៅលើ អាជ្ញាធរ និងមន្ទីរសាធារណការខេត្តកំពង់ស្ពឺ ដោយលើកឡើងថា អាជ្ញាធរហាក់ដូចជា «មិនបានបើកភ្នែកមើល» ឬមិនយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់ពលរដ្ឋដែលត្រូវប្រឈមនឹងស្ថានភាពផ្លូវដ៏អាក្រក់នេះជារៀងរាល់ថ្ងៃ។ ពួកគេបានចោទសួរថា «ហេតុអ្វីបានជាថ្នាក់ដឹកនាំខេត្តមិនព្រមជួសជុលផ្លូវមួយខ្សែនេះជូនប្រជាពលរដ្ឋ?» ខណៈដែលផ្លូវនេះមានសារៈសំខាន់សម្រាប់ការរស់នៅ និងការប្រកបរបរ។
ទន្ទឹមនឹងការរិះគន់នេះដែរ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ក៏បានធ្វើការ សំណូមពរ យ៉ាងទទូចទៅដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលមានដូចជា៖ លោកអភិបាលស្រុកសំរោងទង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ លោកអភិបាលខេត្តកំពង់ស្ពឺ លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
សូមមេត្តាជួយ ចុះពិនិត្យមើល និងចាត់ចែងជួសជុលផ្លូវ មួយខ្សែនេះឡើងវិញជាបន្ទាន់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានប្រសើរឡើង។