ថ្ងៃ​សៅរ៍, ខែ​កក្កដា 18, 2026

ព័ត៌មានជាតិ

ឯកឧត្តម ម៉ៅ ធនិន ដឹកនាំ​កម្លាំងចម្រុះ​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​វេច​ខ្ចប់​ស្ករស​ខុសច្បាប់ និង​បន្លំ​ប្រភព​ទំនិញ​ក្នុងស្រុក​ទឹកឈូ​

ខេត្ត​កំពត​៖ ក្រោម​វិធានការ​ក្តៅ និង​ម៉ឺងម៉ាត់​បំផុត​ក្នុង​ការការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ និង​សណ្តាប់ធ្នាប់​ពាណិជ្ជកម្ម នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពត បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បង្ក្រាប​ជាក់ស្តែង​នូវ​ទីតាំង​សិប្បកម្ម​វេច​ខ្ចប់​ស្ករស​ខុសច្បាប់​មួយកន្លែង ស្ថិតក្នុង​ភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ​។​

​សកម្មភាព​ល្មើសច្បាប់ និង​ល្បិចកល​បន្លំ​
​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ចម្រុះ​ដែល​រួមមាន នគរបាល​ខេត្ត​, កងរាជអាវុធហត្ថ​, មន្ត្រី​គយ​, មន្ត្រី ក​.​ប​.​ប​, មន្ទីរ​ពាណិជ្ជកម្ម និង​តំណាង​អយ្យការ បាន​រកឃើញ​ភស្តុតាង​ជាក់ស្តែង​នៃ​សកម្មភាព​លួច​បន្លំ រួមមាន​៖
​ការផ្លាស់ប្តូរ​សំបក​វេច​ខ្ចប់​៖ ម្ចាស់​ទីតាំង​បាន​លួច​បន្លំ​ដោះដូរ​សំបកបាវ​ស្ករស​ដែលមាន​អក្សរ​ថៃ (​ប្រភពដើម​) មក​ច្រក​ក្នុង​សំបកបាវ​ថ្មី​ដែល​មាន​អក្សរ​វៀតណាម​វិញ​។​
​គោលបំណង​ទុច្ចរិត​៖ ការធ្វើ​បែប​នេះ​គឺ​ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច និង​បន្លំ​ប្រភព​ទំនិញ​នៅលើ​ទីផ្សារ ដែល​ជា​ការរំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់ពាណិជ្ជកម្ម និង​សិទ្ធិ​អ្នកប្រើប្រាស់​។​

​វិធានការ​ម៉ឺងម៉ាត់ និង​ការដោះស្រាយ​ចំពោះមុខ​
​ជុំវិញ​ករណី​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ដាក់ចេញ​នូវ​បញ្ជា​យ៉ាង​ដាច់ខាត​ដោយ​គ្មាន​ការលើកលែង​៖

​ចំពោះ​កម្មករ​៖ បង្គាប់​ឱ្យ​ម្ចាស់​សិប្បកម្ម​ទូទាត់​ប្រាក់​ឈ្នួល​ជូន​កម្មករ​ឱ្យ​បាន​គ្រប់​ចំនួន រួច​ធ្វើ​កំណត់ហេតុ​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​

​ការស៊ើបអង្កេត​៖ សមត្ថកិច្ច​បាន​ហៅ​ម៉ូយ​អ្នកទិញ និង​អ្នកពាក់ព័ន្ធ មក​ធ្វើ​កំណត់ហេតុ​បំភ្លឺ ដើម្បី​ពង្រីក​ការស្រាវជ្រាវ​ស្វែងរក​ខ្សែ​រយៈ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​បន្ថែមទៀត​។​

​នីតិវិធី​បន្ត​
​បច្ចុប្បន្ន កម្លាំង​ជំនាញ​ចម្រុះ​កំពុង​សហការ​ជាមួយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ឱ្យបាន​ច្បាស់លាស់ ក្នុង​គោលបំណង​ស្វែងរក​ម្ចាស់​ទីតាំង​ពិតប្រាកដ​មក​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​ថា គ្មាន​ការយោគយល់​ឡើយ​ចំពោះ​អាជីវកម្ម​ទាំងឡាយណា​ដែល​ខុសច្បាប់ និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​ទីផ្សារ ក៏ដូចជា​សុខុមាលភាព​របស់​អ្នក​ប្រើប្រាស់​ក្នុង​ខេត្ត​កំពត​ទាំងមូល​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *