ថ្ងៃ​អាទិត្យ, ខែ​មករា 25, 2026

ព័ត៌មានជាតិ

កម្លាំង​នគរបាល​ស្រុក​ចំនួន​៣ ក្នុង​ខេត្ត​កំពត សហការ​គ្នា​ស្ទាក់​ចាប់​ក្រុមចោរ​លួច​រថយន្ត ៤ ​នាក់ មកពី​ភ្នំពេញ​

[​ខេត្ត​កំពត​]៖ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​ថ្នាក់លើ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ចំនួន ៣ រួមមាន ស្រុក​ដងទង់ ស្រុក​ទឹកឈូ និង​ស្រុក​ឈូក បាន​បើក​ប្រតិបត្តិ​ការរួម​គ្នា​បង្ក្រាប និង​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន ៤​នាក់ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​ពី​ភ្នំពេញ កាលពី​ថ្ងៃ​ត្រង់ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២៦​។​

​ដំណើររឿង និង​កិច្ចប្រតិបត្តិការ​
​យោងតាម​របាយការណ៍​ពី​សមត្ថកិច្ច បានឱ្យដឹងថា នៅវេលា​ម៉ោង ១២:០០ ថ្ងៃត្រង់ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ដងទង់ បាន​ទទួល​បទបញ្ជា​ឱ្យ​ចុះ​សហការ​ជាមួយ​កម្លាំង​ស្រុក​ទឹកឈូ និង​ស្រុក​ឈូក ដើម្បី​ដេញ​ស្ទាក់​ចាប់​ក្រុម​ជនល្មើស ដែល​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​មួយ​គ្រឿង ចេញពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រួច​បើក​គេច​ខ្លួន​ឆ្ពោះ​មក​កាន់​ខេត្ត​កំពត​។​

​តាមរយៈ​ការ​ដាក់​ពង្រាយ​កម្លាំង និង​អន្តរាគមន៍​ទាន់ពេលវេលា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​ជា​បន្តបន្ទាប់​នៅ​គោលដៅ​ចំនួន ២ ផ្សេងគ្នា​៖
១. ចំណុច​ភូមិ​ត្រពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ដងទង់​។​
២. ចំណុច​ភូមិ​ត្រពាំង​បី ឃុំ​ត្រពាំង​បី ស្រុក​ឈូក​។​

​វត្ថុតាង​ដែល​ដកហូត​បាន​
​នៅ​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​ដែល​ជា​ផល​នៃ​អំពើ​ចោរកម្ម រួមមាន​៖
​ម៉ាក​៖ Toyota Prius
​ពណ៌​៖ ខៀវ​
​ឆ្នាំ​ផលិត​៖ ២០០៥
​ផ្លាកលេខ​៖ ភ្នំពេញ 2BK-0148

​ចំណាត់ការ​បន្ត​
​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ៤​នាក់ រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់ អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​កំពត ដើម្បី​ចាត់ការ​បន្ត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *