ថ្ងៃ​សៅរ៍, ខែ​ធ្នូ 06, 2025

ព័ត៌មានជាតិ

បទល្មើស​ព្រៃឈើ​នៅ​មណ្ឌលគិរី​កក្រើក​ឡើងវិញ​៖ ពលរដ្ឋ​ថា អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​ឈ្មួញ​ធំៗ​

ខេត្ត​មណ្ឌលគិរី​៖ សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​នៅក្នុង​ខេត្តមណ្ឌលគិរី​ត្រូវបាន​គេ​រាយការណ៍​ថា បានចាប់ផ្ដើម​ក​ក្រើក​ឡើង​វិញ​យ៉ាង​គគ្រឹកគគ្រេង ខណៈ​ដែល​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​លើកឡើង​នូវ​ការរិះគន់​ចំៗ​ថា អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ហាក់​មិន​ហ៊ាន​ធ្វើការ​បង្ក្រាប​ចំពោះ​ក្រុម​ឈ្មួញ​ធំៗ​នោះទេ​។​

​យោងតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បានឱ្យដឹងថា បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ​កំពុង​កើតមានឡើង​ជា​ថ្មី​ទៀត ហើយ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​សំណាក់​ឈ្មួញ​ធំៗ កំពុង​ធ្វើ​ឡើង​យ៉ាង​រលូន ដោយ​គ្មាន​ការរំខាន​ពី​អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ​ឡើយ​។​

​បង្ក្រាប​តែ​បទល្មើស​តូចតាច​: ប្រជាពលរដ្ឋ​បាន​អះអាងថា មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​បាន​ចុះបង្ក្រាប​តែ​បទល្មើស​តូចតាច ដែល​ជា​ការរកស៊ី​របស់​ប្រជាពលរដ្ឋ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​តែ​ប៉ុណ្ណោះ​។​

​មើលរំលង​ឈ្មួញ​ធំ​: ចំណែកឯ​ក្រុម​ឈ្មួញ​ធំៗ​ដែល​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ដោយ​រថយន្ត​ធំៗ ហាក់ដូចជា​ត្រូវ​បាន​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ “​មើល​មិនឃើញ​សោះ​” ឬ​មិន​ហ៊ាន​ចាត់វិធានការ​ឡើយ​។​

​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​អង្គភាព​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ទាន់​អាច​សុំ​ការបំភ្លឺ​ពី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​នៅឡើយ​ទេ ដោយសារ​ពុំ​ស្គាល់​លេខ​ទូរ​សព្ទ​របស់​ពួកគាត់​។​

​យ៉ាងណាមិញ ក្នុងនាម​ប្រជាពលរដ្ឋ​និង​ឈ្មួញ​រកស៊ី​តូចតាច​ក្នុង​មូលដ្ឋាន បានស្នើ​និង​អំពាវនាវ​យ៉ាងទទូច​ទៅដល់​៖

​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាក់ព័ន្ធ​មេត្តាជួយ​អន្តរាគមន៍​និង​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ជាពិសេស​គឺ​ទៅ​លើ​ក្រុម​ឈ្មួញ​ធំៗ ដែល​កំពុង​បំផ្លាញ​ធនធានធម្មជាតិ​យ៉ាង​អនាធិបតេយ្យ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *