(កំពត-ចិន)៖ លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ ខេត្តកំពត បានដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាពីការផ្លាស់ប្តូរវប្បធម៌ តំបន់សក្តានុពលទេសចរណ៍ ផលិតផលកសិកម្ម និងការងាររៀបចំក្រុម កីឡាបេស្បល (Baseball) ជាមួយលោក LAI YUZHONG អភិបាលស្រុក ព្រមទាំងថ្នាក់ដឹកនាំនៃស្រុកលាន ឆឹង (LIAN CHENG) នៅសាលប្រជុំសាលាស្រុក ខេត្ត FU JIAN ប្រទេសចិន កាលពីថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។
ការលើកឡើងរបស់អភិបាលស្រុកទឹកឈូ
នាឳកាសនេះដែរ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានគូសបញ្ជាក់ថា៖
* ស្រុកទឹកឈូ ជាស្រុកមួយដែលមាន សក្តានុពលទេសចរណ៍ បែបធម្មជាតិ វប្បធម៌ និងតំបន់កែច្នៃទេសចរណ៍ជាច្រើនកន្លែង។
* ផលិតផលកសិកម្មរបស់អ្នកស្រុកមានច្រើន តែការកែច្នៃនៅមានកម្រិត ហើយកសិផល ទុរេន និងម្រេច ជាផលិតផលដែលមានសក្តានុពល និងទទួលស្គាល់ពាសពេញពិភពលោក។
* លោកបានលើកឡើងពីភាពល្បីល្បាញនៃ កីឡាបេស្បល នៅស្រុកលាន ឆឹង និងមានរោងចក្រផលិតកូនបាល់ជាច្រើន ខណៈដែលស្រុកទឹកឈូ ក៏មានរោងចក្រផលិតកូនបាល់ដូចគ្នាដែរ។
* លោកអភិបាលនឹងព្យាយាម បង្កើតកីឡាបេស្បល ឲ្យបានមុនគេក្នុងខេត្តកំពត ដោយសារស្រុកលាន ឆឹង អាចផ្តល់បទពិសោធន៍ទាក់ទងនឹងការផលិត និងការលេងកីឡានេះ។
លទ្ធផលផ្លែផ្កានៃការពិភាក្សា
ជាចុងក្រោយ លោក LAI YUZHONG អភិបាលស្រុកលាន ឆឹង បានថ្លែងអំណរគុណដល់ប្រតិភូស្រុកទឹកឈូ ហើយក៏បានលើកឡើងផងដែរថា ការជួបពិភាក្សានាថ្ងៃនេះមានផ្លែផ្កាដ៏ល្អចំនួន ៤ ចំណុច រួមមាន៖
* បង្កើនការទំនាក់ទំនង កាន់តែជិតស្និតរវាងស្រុកលាន ឆឹង និងស្រុកទឹកឈូ (កម្ពុជា-ចិន)។
* ពង្រឹងការយល់ដឹង ពីការផ្លាស់ប្តូរព័ត៌មានអំពី ផលិតផលកសិកម្ម វប្បធម៌ប្រពៃណី និងទេសចរណ៍ពីគ្នាទៅវិញទៅមក។
* មានការ ផ្លាស់ប្តូរ និងធនធាន សម្រាប់ជួយចែករំលែកទាក់ទងជាមួយការ កែច្នៃ វេចខ្ចប់ ផលិតផលកសិកម្ម និងបទពិសោធន៍នៃកីឡាបេស្បល មកកាន់ស្រុកទឹកឈូ។
* បន្តគាំទ្រការសហការណ៍ លើផ្នែកវប្បធម៌ប្រពៃណីពីគ្នាទៅវិញទៅមក ហើយលោកអភិបាលនិងស្វាគមន៍បងប្អូនខ្មែរមកលេងស្រុកលាន ឆឹងកាន់តែច្រើន។